17/12/2020 14:47 GMT+7 Email Print Like 0

ជំរុញដំណើរការផ្លាស់ប្ដូរឌីជីថល៖ ឱកាសដើម្បីលើកកំពស់ចំណាត់ថ្នាក់ជាតិ

នាថ្ងៃទី១៦ ខែធ្នូ សមាគមន៍អ៊ីនធឺណិតវៀតណាមបានរៀបចំសិក្ខា សាលានិងពិព័រណ៍ទិវាអ៊ីនធឺណិតវៀតណាមឆ្នាំ២០២០ ក្រោមមូលបទ “ប្រែក្លាយសេចក្ដីប្រាថ្នាផ្លាស់ប្ដូរឌីជីថលរបស់វៀតណាមទៅជាការពិត”។

ទិដ្ឋភាពនៃព្រឹត្តិការណ៍ ទិវាអ៊ីនធឺណិត វៀតណាមឆ្នាំ២០២០។ (រូបថត៖ TTXVN)


កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ២០២៥ ទិសដៅដល់ឆ្នាំ២០៣០ បានកំណត់យ៉ាងច្បាស់នូវសសរស្ដម្ភទាំង៣នោះគឺរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដែលក្នុងនោះជំរុញដំណើរការផ្លាស់ប្ដូរឌីជិថលលើវិស័យនីមួយៗ ផ្នែកនីមួយៗ និងមូលដ្ឋាននីមួយៗ ព្រមទាំងចាត់ទុកថា នេះជាឱកាសដើម្បីលើកកំពស់ចំណាត់ថ្នាក់ជាតិផងដែរ។ លោក Vu Hoang Lien ប្រធានសមាគមន៍អ៊ីនធឺណិត វៀតណាម បានសង្កត់ធ្ងន់ថា៖ “នាបច្ចុប្បន្ន វៀតណាមត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុតទាំង២០។ អ៊ីនធឺណិតបានក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយនៃការផ្លាស់ប្ដូរឌីជីថលតាមនិន្នាការរួមរបស់ពិភពលោក ហើយជាពិសេស ក៏ជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍ របស់វៀតណាមផងដែរ”។

ចំណែកឯលោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍ បានឲ្យដឹងថា៖ “ឆ្នាំ២០២០ជាឆ្នាំដែលយើងចាប់ផ្ដើមកម្មវិធីផ្លាស់ប្ដូរឌីជិថលជាតិ។ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលអនុញ្ញាតឲ្យយើងនាំសកម្មភាពទាំងអស់របស់ខ្លួនទៅលើលំហ អ៊ីនធឺណិត។ ការបន្លាស់ទីនេះកំពុងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ ដើម្បីប្រែក្លាយបំណងប្រាថ្នាអភិវឌ្ឍប្រទេសជាតិទៅជាការពិត វៀតណាមត្រូវតែក្ដាប់ជាប់ឱកាសនេះដើម្បីអនុវត្តការផ្លាស់ប្ដូរឌីជីថលឲ្យបានឆាប់រហ័សជាងទៀតខ្លាំងក្លាជាងទៀតនិងទូលំទូលាយជាងទៀត”។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ វៀតណាមកំពុងឈរចំណាត់ថ្នាក់ទី៨៦ស្ដីពីសន្ទស្សន៍រដ្ឋាភិបាលឌីជីថលក្នុងឆ្នាំ ២០១៩ កើន២កាំបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយកំពុងឈរចំណាត់ថ្នាក់ទី៦នៅ តំបន់អាស៊ីអាគ្នេយ៍៕

បណ្តាព័ត៌មានបានផ្សាយ