30/06/2021 11:19 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវឲ្យបានសក្តិសមនឹងទំនាក់ទំនងពិសេស

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith នាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VOV)


នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធដើម្បី ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយឲ្យកាន់តែជាក់ស្ដែង សក្តិសមនឹង ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និង ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចលើកនេះ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ លោក Thongloun Sisoulith ក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនៅវេទិកាពហុភាគីនានាផងដែរ ជាពិសេសគឺអាស៊ាននិងយន្តការអនុ តំបន់មេគង្គ និងកិច្ចសហប្រតិបត្តិការត្រីភាគីវៀតណាម-ឡាវ-កម្ពុជា។

នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋឡាវ ចាកចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ