27/06/2021 16:09 GMT+7 Email Print Like 0

ជំរុញការផ្សព្វផ្សាយរូបភាពនិងជំរុញពាណិជ្ជកម្មរវាងអាស៊ាននិងប្រេស៊ីល

ថ្លែងក្នុងកិច្ចប្រជុំ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាននៅប្រេស៊ីល ឯកអគ្គរដ្ឋទូតលោកស្រី Pham Thi Kim Hoa បានណែនាំអំពីអាស៊ាននិងវិស័យដែលអាចសហប្រតិបត្តិការជាមួយប្រេស៊ីល នាពេលខាងមុខ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់គណៈកម្មាធិការអាស៊ាននៅប្រេស៊ីលដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយរូបភាពក៏ដូចជាការជំរុញពាណិជ្ជកម្មរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រេស៊ីល នាថ្ងៃទី ២៥ ខែមិថុនានៅរដ្ឋធានី Brasilia បានប្រព្រឹត្តទៅកិច្ចប្រជុំតាមអ៊ិនធឺរណែតរវាងឯកអគ្គរដ្ឋទូត អ្នកតំណាងការិយាល័យពាណិជ្ជកម្មនៃប្រទេសអាស៊ាននិងអ្នកនាំចូល នាំចេញ រួមទាំងអ្នកផ្តល់សេវាកម្ម នៃរដ្ឋ Rio Grande do Sul ចំនួន ៤០ នាក់។

ថ្លែងក្នុងកិច្ចប្រជុំ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាននៅប្រេស៊ីល ឯកអគ្គរដ្ឋទូតលោកស្រី Pham Thi Kim Hoa បានណែនាំអំពីអាស៊ាននិងវិស័យដែលអាចសហប្រតិបត្តិការជាមួយប្រេស៊ីលនាពេលខាងមុខ រួមមាន៖ ពាណិជ្ជកម្មនិងវិនិយោគ; កសិកម្មនិងសន្តិសុខស្បៀង; បច្ចេកវិទ្យា; បង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងសុវត្ថិភាពដែនសមុទ្រជាដើម។ នៅឆ្នាំ ២០២០ អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់ប្រេស៊ីល ដែលមានពាណិជ្ជកម្មទ្វេភាគីទទួលបាន ២១ ពាន់លានដុល្លារ។ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូត Kim Hoa ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានក៏បានថ្លែងសុន្ទរកថាបន្ត ដើម្បីបង្ហាញពីសក្តានុពលនិងឧត្តមភាពរបស់ប្រទេសខ្លួន។

កិច្ចប្រជុំនេះបានផ្តល់នូវព័ត៌មានមានប្រយោជន៍ជាច្រើន បង្កើតបណ្តាញទំនាក់ទំនងអំណោយ ផលសម្រាប់ធុរកិច្ចអាស៊ាននិងប្រេស៊ីលក្នុងអំឡុងពេលមានស្ថានភាពលំបាកដោយសារ ជំងឺរាតត្បាតកូវីដ ១៩នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ