• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការផ្សព្វផ្សាយដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ

“តម្រូវការចំពោះមុខសម្រាប់ស្ថាប័នសារព័ត៌មាននាពេលខាងមុខគឺត្រូវខិតខំប្រឹងប្រែងបំពេញឲ្យបានល្អថែមទៀតការងារផ្សព្វផ្សាយដើម្បីនាំសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ”។

សមាជិកអចិន្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ថ្លែងនៅកិច្ចប្រជុំ
(រូបថត៖ TTXVN)


នេះជាមតិដឹកនាំរបស់សមាជិកអចិន្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong នៅក្នុងសន្និសីទបូកសរុបសកម្មភាពនៃមជ្ឈមណ្ឌលសារព័ត៌មាននិងតាំងបង្ហាញសៀវភៅ កាសែតស្តីពីមហាសន្និបាតលើកទី ១៣ របស់បក្ស។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ១៦ ខែមេសានៅទីក្រុងហាណូយ។ យោងតាមលោក Vo Van Thuong: ការផ្សព្វផ្សាយ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាល ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស កសាងបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទាមទារត្រូវធ្វើឲ្យមានការប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។

អង្គសន្និសីទក៏បានបញ្ជាក់ផងដែរថា ការងារដឹកនាំនិងការតម្រង់ទិសនៃព័ត៌មានក៏ដូចជាការផ្សព្វផ្សាយសារព័ត៌មានត្រូវបានអនុវត្តន៍ជាប្រចាំ ដោយមានការច្នៃប្រឌិតជាច្រើន ធានានូវទិសដៅនិងភាពត្រឹមត្រូវ។ ដោយហេតុនេះ រួមចំណែកកាត់បន្ថយស្ថានការណ៍ព័ត៌មានខ្វះការតម្រង់ទិស និងព័ត៌មានមិនពិតដែលជះឥទ្ធិពលដល់ការងារត្រៀមរៀបចំ តាមនោះ រួមចំណែកជាវិជ្ជមានដល់ជោគជ័យទាំងមូលនៃមហាសន្និបាត៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


  

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top