25/02/2019 10:33 GMT+7 Email Print Like 0

ជំរុញការការផ្សព្វផ្សាយរូបភាពវៀតណាម នាឱកាសកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២

លោក​នាយករ​ដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ត្រួតពិនិត្យ​លើកទី​២​ ​នៅមជ្ឈមណ្ឌល​​កាសែតនៃ​​​កិច្ចប្រជុំ​កំពូល​អាមេរិក - កូរ៉េខាង​ជើង​ នា​រសៀល​ជ្រេល​ថ្ងៃទី​២៤ ខែ​កុម្ភៈ។​​ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 រសៀល​ថ្ងៃទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ បន្ទាប់​ពី​ម៉ោង​ធ្វើ​ការ​​ជាមួយ​នឹង​រដ្ឋមន្រ្តីការបរទេស​ លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​​ភុក (Nguyen Xuan Phuc) ​បាន​ធ្វើ​​ការ​ជាមួយនឹង​ការិយាល័យ​រដ្ឋាភិបាល​ ស្តីអំពី​​ការ​ងារ​ត្រៀម​រៀប​ចំ​​សម្រាប់​កិច្ច​ប្រជុំ​​កំពូល​អាមេរិក - ​កូរ៉េ​ខាង​​ជើង​លើកទី​២។ ចុងម៉ោង​រសៀល​​ថ្ងៃដដែល​ លោក​នាយក​រដ្ឋ​មន្រ្តី​​ត្រឡប់​មក​ ត្រួត​ពិនិត្យ​លើក​ទី​២​ នូវ​ការងារ​ត្រៀម​​បម្រុ​ង​ក្នុង​​មជ្ឈមណ្ឌល​កាសែត ​​​នៃ​កិច្ច​ប្រជុំ​នេះ​។​

នៅ​​ម៉ោង​ប្រជុំ​ការងារ​ជាមួយនឹង​ការិយាល័យ​​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ​សង្កត់​ធ្ងន់​លើ​ភាព​សំខាន់​​ និង​ អត្ថន័យ​​ដ៏ធំ​ នៃ​កិច្ច​ប្រជុំ​កំពូល​អាមេរិក - ​កូរ៉េង​ខាង​ជើង​លើកទី​២។ អះអាង​ថា​ នេះ​ជា​ព្រឹត្តិការណ៍​​នយោបាយ​ ការ​ទូត​ មាន​ន័យ​សំខាន់​ចំពោះ​​​ប្រទេសជាតិ​ ក្នុង​ឆ្នាំ​២០១៩។
លោកនាយករដ្ឋមន្រ្តី ផ្តល់​ការ​កត់​ស្គាល់ដល់​​អង្គភាព​ពាក់ព័ន្ធ​ ត្រូវ​ធ្វើ​ល្អការ​ងារ​​ទទួល​ស្វាគមន៍​ភ្ញៀវ​ បង្ហាញ​​ផ្តល់​សារព័តមាន​អំពី​​រូបភាព​ប្រទេសជាតិ ប្រជាជន​វៀតណាម​ស្និទ្ធស្នាល រាប់​អាន​ភ្ញៀវ​ តាម​រយៈ​កាយវិការ លក្ខណៈ​សម្បត្តិចរិយា​នៃ​បុគ្គលិក​ មន្រ្តី​ ពលករ​។​

រសៀល​ជិត​យប់​​ថ្ងៃទី​២៤ ខែកុម្ភៈ លោក​នាយករដ្ឋមន្រ្តីបន្ត​ទៅ​ពិនិត្យ​ការងារ​ត្រៀម​រៀប​ចំ ​នៅ​មជ្ឈមណ្ឌល​កាសែត ​បម្រើ​កិច្ច​ប្រជុំ​កំពូល​អាមេរិក - ​កូរ៉េង​ខាង​ជើង​លើកទី​២ ដើម្បី​ពិនិត្យ​ការងារ​ ដែល​លោក​នាយករដ្ឋមន្រ្តី​បាន​ប្រគល់​ឱ្យ​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​។​

នៅ​ទី​នេះ លោក​នាយករដ្ឋមន្រ្តី សំណូម​ពរ​គណៈ​កម្មធិការ​ក្រុង​ហាណូយ​ ក្នុង​យប់​និង​ថ្ងៃ​ស្អែក​ត្រូវ​បន្ត​តុប​តែង​តំបន់​មជ្ឈមណ្ឌល​កាសែត​​អន្តរជាតិ​​ ដើម្បី​បង្ក​​ចំណាប់​អារម្មណ៍​។​

លោកនាយករដ្ឋមន្រ្តី​សំណូមពរ​ក្រសួង​វប្បធម៌​ កីឡា និង ទេសចរណ៍​ ត្រូវ​យកចិត្ត​ទុកដាក់​ថែម​ទៀត​ ដល់​ការ​ងារ​​ផ្សព្វផ្សាយ​ទេសចរណ៍។​ ទុក​នេះ​ ដូចជា​ឱកាស​ពិសេស​​​សម្រាប់​ទេសចរណ៍​ផ្សព្វផ្សាយ​រូបភាព ​អំពី​ទឹក​ដី​វៀត​ណាម​​​ស្និទ្ធ​ស្នាល​ មិត្ត​ភាព​ សុភាព​រាបសារ សុវត្ថិភាព​ ចំពោះ​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​។ ហេតុ​នោះ វិស័យ​ទេសចរណ៍​ត្រូវ​ទាញ​យក​នូវ​ឱកាស​នេះ​ លោកនាយករដ្ឋមន្រ្តីណែនាំ​ថា​៕​

 

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​/កាសែត​រូបភាព​វៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ