នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ជំនួបសន្ទនាសាធារណៈនិងឯកជនស្តីពីនារីនិងសេដ្ឋកិច្ចឆ្នាំ២០១៧បានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុង Hue ភាគកណ្តាលវៀតណាម។
តំណាងចូលរួមវេទិកាថតរូបអនុស្សាវរីយ៍ (រូបថតៈ VOV)
នេះជាសកម្មភាពស្នូលក្នុងក្របខ័ណ្ឌនៃវេទិកានារីនិងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧។ ជាមួយនឹងជំនួបពិភាក្សាចំនួន ៤ កិច្ចសន្ទនាឆ្នាំនេះបានផ្តោតសំខាន់លើបញ្ហាមួយចំនួន ក្នុងនោះ មានការអភិវឌ្ឍន៍គ្របដណ្តប់អំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គមសម្រាប់នារី-កម្លាំងចលករសម្រាប់កំណើននិរន្តរភាពនិងគ្រប់ដណ្តបអាជីវករ ជានារីក្នុងទីផ្សារសកលលោកកំពុងផ្លាស់ប្តូរនិងកសាងទស្សនវិស័យអំពីការបង្កើនសិទ្ធិម្ចាស់សេដ្ឋកិច្ចរបស់នារីក្នុងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិក។ បញ្ហាទាំងអស់នេះ សុទ្ធតែជាការយកចិត្តទុកដាក់រួមរបស់ប្រទេសជាសមាជិកហើយក៏ជាខ្លឹមសារសម្រាប់រួមចំណែកជាក់ស្តែងក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាមដល់ឆ្នាំ២០២០។ ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ទីប្រឹក្សាជាន់ខ្ពស់នៃលេខាធិការដ្ឋានជាតិ APEC ២០១៧បានឲ្យដឹងថា៖
“សូមបញ្ជាក់ឡើងវិញថា APEC បន្តដើរឈានមុខក្នុងបណ្តាបញ្ហាជម្រុញ សមភាពភេទនិងប្រគល់សិទ្ធិឲ្យនារីលើវិស័យសេដ្ឋកិច្ចថែមទាំងយកចិត្តទុកដាក់ ការរួមវិភាគទានរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ម្យ៉ាងវិញទៀតគឺត្រូវបង្កើនការអនុវត្តជាក់ស្តែងរាល់គោលដៅរបស់ APEC នាពេលខាងមុខ។ ជាពិ សេស ត្រូវយកចិត្តទុកដាក់បញ្ហាសមភាពភេទនិងប្រគល់សិទ្ធិអំពីសេដ្ឋកិច្ចសម្រាប់នារី។ នេះជាគោលដៅដើម្បី APEC មួយអភិវឌ្ឍន៍សកម្មប្រកបដោយនិរន្តរភាព ”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម