• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម-ជប៉ុន

ទទួលសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​Nguyen Xuan Phuc នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានអញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ នៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ បន្ទាប់​ពីពិធី​ទទួល​ស្វាគមន៍​យ៉ាងឱឡារិក​នារសៀលថ្ងៃទី១៦ ខែមករា នៅទី​ក្រុង​ហាណូយ​មក​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង​សមភាគី​លោក Shizo Abe បានអនុវត្ត​កិច្ចចរចា​។ នៅក្នុង​សន្និសីទ​​កាសែត ស្តីពី​លទ្ធផល​នៃជំនួប ចរចា​ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែមករា នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជប៉ុន​កំពុង​​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាផ្លូវ​ការ (ODA) ធំបំផុត​សម្រាប់​វៀត​ណាម វិនិយោគិន​បរទេស​ធំ​ទី៣ ទេសចរណ៍​ឈរ​លំដាប់ ទី៣​និង​ពាណិជ្ជកម្ម​ឈរ​លំដាប់​ទី៤​នៅ​វៀត​ណាម។ នៅក្នុងជំនួប​ចរចា​​នេះ ភាគី ទាំងពីរ​បាន​ពិភាក្សា​លើ​វិធាន​ការមួយ​ចំនួន​សំដៅជម្រុញ​វិស័យ​សេដ្ឋ​កិច្ច និងព្រម​ព្រៀង​គ្នា​លើ​វិស័យ​សហប្រតិបត្តិការ ដែលភាគី​ទាំងពីរ​ទើបនឹង​បាន​ចុះ​ហត្ថលេខា។

 
ទិដ្ឋភាពនៃជំនួបចរចា

ភាគី​ទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការ លើបណ្តាវេទិកា​អន្តរ​ជាតិ​ នឹងរួមសហការ​ជាមួយ​វៀត​ណាម ដើម្បី​វៀត​ណាម​រៀបចំ​ប្រកប​ដោយ​ជោគ​ជ័យ នូវសន្និសីទ APEC ឆ្នាំ២០១៧។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ អំពីសារៈ​សំខាន់​នៃ​ការធានា​សន្តិភាព សន្តិសុខ សុវត្ថភាព សេរីភាព​ នាវាចរណ៍ អាកាសចរណ៍​ នៅ​សមុទ្រ​​ខាង​កើត ជម្រុញការ​ដោះស្រាយជម្លោះ ដោយសន្តិវិធី ប្រតិបត្ត​ តាមច្បាប់​អន្តរជាតិ​ជា​ពិសេស គឺ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ ព្រមទាំង​អនុវត្ត​ត្រឹម​ត្រូវ​នូវ​សេចក្តី​ច្លែង​ការណ៍ ស្តីពី​​ការ​ប្រតិ​បត្តិ​សម្រាប់​ភាគីនានា នៅ​សមុទ្រ​ខាង​កើត (DOC) ឈាន​ដល់​សម្រេច​យ៉ាង​ឆាប់ៗ នូវ​ក្រម​ប្រ​តិបត្តិ​​សម្រាប់​ភាគី​នានា នៅសមុទ្រខាង​កើត (COC)ផងដែរ។
 
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន​លោក Shizo Abe បានឲ្យដឹងថា ជប៉ុន​យកចិត្ត ទុក​ដាក់ ចំពោះទំនាក់ទំនង ជាមួយវៀតណាម។​នេះជា​ដំណើរ​ទស្សនកិច្ច​វៀត​ណាម លើកទី​៣របស់លោក Abe ក្នុងឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។ នាយក​រដ្ឋមន្ត្រី​ឲ្យដឹង​​ថា ភាគីទាំងពីរ​បានឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​ជប៉ុន​និង​វៀត​ណាម​​និងធ្វើ​ឲ្យស៊ីជម្រៅ​​ថែមទៀត នូវ​​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ រវាងប្រទេសទាំង​​ពីរ៕

 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​

 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top