• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបចរចាថ្នាក់រដ្ឋាភិបាលស្ដីពីបញ្ហាព្រំដែន-ដែនដីរវាងវៀតណាមនិងចិន


 ទិដ្ឋភាពនៃជំនួបចរចា 

 នាថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩ នៅខេត្ត Lao Cai ប្រទេសវៀតណាម បានប្រព្រឹត្តទៅ ជំនួប​ចរចា​ថ្នាក់​រដ្ឋាភិបាល​ស្ដីពីបញ្ហា​ព្រំដែន-ដែនដីរវាងវៀតណាម​និងចិន និង​ ជំនួប​រវាង​អនុរដ្ឋមន្រ្តី​ការបរទេស​នៃប្រទេស​ទាំង​ពីរវៀត​ណាម​និង​ចិន។ 
 
គណៈ​ ប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស អគ្គលេខា ធិការ​គណៈ​កម្មាធិការ​ទទួលបន្ទុកកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀតណា​ម និងចិន។ ចំណែក​ឯគណៈ​ប្រតិភូ​ចិន​វិញគឺដឹក​នាំដោយ​លោក Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេស អគ្គលេខាធិការ​គណៈកម្មា ធិការទទួល​បន្ទុកកិច្ចសហ ប្រតិបតិ្តកា​រទ្វេភាគី​ចិននិងវៀតណាម។​
 
ភាគីទាំង​ពីរបានផ្លាស់ប្ដូរមតិលើគ្រប់ជ្រុងជ្រោយនិងជ្រាលជ្រៅស្ដីពីបញ្ហា ព្រំដែន ដែនដី ក៏ដូចជាទំនា​ក់​ទំនង​រវាង​ប្រទេស​ទាំងពីរនាពេលកន្លងទៅ ព្រម ទាំងតម្រង់ទិសសម្រា​ប់កិច្ចសហប្រតិបតិ្តការ ជំរុញការ​ដោះស្រាយ​បញ្ហា​​ព្រំដែន​ ដែនដីដែលនៅសេសសល់ក្នុង​ឆ្នាំ២០១៩ សំដៅរួមចំណែកពង្រឹងនិងព​ង្រីក បន្ថែមទៀតនូ​វ​ទំនាក់​​ទំនងភាព​ជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រ​ប់ជ្រុង ជ្រោយរវាងវៀតណាមនិងចិន​ ផងដែរ។
 
ចំពោះ​​បញ្ហាព្រំដែន ដែនដី ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់និង លទ្ធផល​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​នូវ​ក្នុងក្របខ័ណ្ឌជំនួបចរចាថ្នាក់រដ្ឋា ភិ​បាលស្ដីពីបញ្ហាព្រំដែន ដែន​ដី សំដៅ​អនុវត្តន៍​កិច្ចព្រម​ព្រៀងនានា​រវាង​ថ្នាក់ដឹក នាំជាន់ខ្ពស់នៃប្រទេសទាំង​ពីរ ហើយដោះស្រាយទាន់ពេលវេលានូវ​បញ្ហា​ដែល កើត​មាន​ឡើង​ដោយឈរលើមូលដ្ឋាននៃច្បាប់អន្ត​រជាតិ ផងដែរ។​
 
ចំពោះបញ្ហានៅ​សមុទ្រ ភាគីទាំងពីរបានអះអាងថា នឹងគោ​រពយ៉ាងហ្មឺង ម៉ាត់ កា​រយោគយល់​គ្នាដ៏សំខាន់​រវាងថ្នាក់​ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេ​ស ទាំងពីរ ក៏ដូច​ជា “កិច្ចព្រម​ព្រៀង​ស្ដីពីគោល​ការណ៍​ជាសារវ័ន្ត​នានាដែល​បញ្ជា ណែនាំការដោះស្រាយបញ្ហានៅសមុទ្រ​រវាងវៀតណាមនិងចិន” ព្រមទាំ​ងជំរុញ ការដោះ​ស្រាយ​បញ្ហា​នៅស​មុទ្រអោ​យបានស្របតាមច្បាប់អន្តរជាតិ ​ដែលក្នុង នោះមានអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្ដីពី​ច្បាប់​សមុទ្រឆ្នាំ​១៩៨២ ផងដែរ។ ទន្ទឹមនឹង​នោះ ភាគីទាំងពីរនឹង​សហការគ្នា​គ្រប់គ្រង​និង​ដោះ​ស្រាយ​ជម្លោះ​នៅ​​ សមុទ្រអោយបានសមហេតុសមផល​​ មិនធ្វើអោយស្ថានភាពស្មុគស្មាញ​ថែម ​ទៀត ជំរុញកិច្ចសហប្រតិ​បតិ្តការ​ រួមគ្នារក្សា​សន្តិភាព ស្ថិរភា​ពនៅសមុទ្រ។
 
ភាគីទាំងពីរក៏បានឯកភា​​ពថា នឹងបន្តរួមជាមួយ​ប្រទេសអាស៊ាននា​នា អនុវត្តន៍​យ៉ាងពេញ​លេញនិង​ប្រកប​ដោយ​ប្រសិទ្ធភាព នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់​ភាគីនានានៅសមុទ្រខាងកើត (​DOC) ក៏ដូច​ជាខិត​ខំប្រឹងប្រែង​ សម្រេចបាននូវក្រមប្រតិបត្តិនៅស​មុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស ផងដែរ៕​

 

​តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top