• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបចរចាជាន់ខ្ពស់រវាងវៀតណាមនិងជប៉ុន


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ chinhphu.vn)
 

 នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាយ​ក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានអញ្ជើញជួបចរចា​ជា ​មួយ​នាយករដ្ឋមន្រ្តីជប៉ុននៅរា​ជធានីតូក្យូ។
 
នាយករដ្ឋមន្រ្តីទាំង​ពីរបាន​ឯកភាព​បន្តបង្កើន​ការជឿទុក​ចិត្តខាង​នយោបាយ​តាម​រយៈការ​រក្សា​ដំណើរ​ទស្សន​កិច្ច​ទៅវិញ​ទៅមកនិងជំនួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់ទ្វេភា​គី ព្រមទាំង​បង្កើន​កិច្ច​សហប្រតិ​បតិ្តការ​លើវិស័យ​ការពារ​ជាតិ សន្តិសុខ ដែលក្នុងនោះមានកិច្ចស​ហប្រតិបតិ្តការក្នុងក្របខ័ណ្ឌ ​ADMM+។ លោកនាយក រ​ដ្ឋមន្រ្តី​វៀត​ណាម​បានស្នើអោយជប៉ុនពិចារណាអនុញ្ញា​តយ៉ាងឆាប់ៗអោយនាំ ចូលផ្លែមៀ​ន ផ្លែទឹកដោះ​និង​ផ្លែផា​សិនរបស់​វៀតណាម​ ក៏ដូចជាជួយឧបត្ថម្ភវៀត ​ណាមលើកកំពស់​គុណភាព​កសិផល​និង​អភិវឌ្ឍន៍​កសិកម្ម​ដោយ​បច្ចេកវិទ្យា​ខ្ពស់​។
 
ចំពោះភាគីជប៉ុនវិញ ​នាយករដ្ឋមន្រ្តីលោក Shinzo Abe បានស្នើអោយ វៀតណាមអនុញ្ញាត​អោយនាំចូល​ផ្លែក្រូច​របស់ជ​ប៉ុន។ លោកក៏បានអះអាងថា​ ជប៉ុននឹង​ជួយឧបត្ថម្ភ​វៀតណាមយ៉ាង​សកម្ម​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​កម្មាភិបាល​ វិជ្ជាជីវៈ លើកកំពស់សមត្ថភាពប្រកួតប្រជែង ផលិតភាពពលកម្ម ​កែទម្រង់រដ្ឋ បាល ទប់ទល់​​នឹងបម្រែបម្រួលអាកាសធាតុ កសាងរដ្ឋាភិបាល​អេឡិច ត្រូនិក ដើម្បីឆ្ពោះទៅ​រករដ្ឋាភិ​បាល​ឌីជីថល​ សេដ្ឋកិច្ចឌីជីថលនិង​សង្គមឌី​ជីថល។
 
ភាគី​ទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិកាតំបន់និងអន្តរ ជាតិនានា ជំរុញ​ទំនាក់​ទំនង​រវាង​អាស៊ាន​ តំបន់ទន្លេមេគង្គជាមួយជប៉ុន ក្នុង កាលៈទេសៈដែលវៀ​តណាមនឹងជាប្រធានអាស៊ានឆ្នាំ២០២០​។ ភាគី​ទាំងពីរបាន ឯកភាព​សហប្រតិបតិ្តការ​គ្នាដើម្បី​អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកិច្ច​ព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយនិ​ងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ​ប៉ាស៊ីហ្វិក (CPTPP) ក៏ដូ​ចជាជំរុញ​ការចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀងភាព​ជាដៃគូសេ​ដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ទៀត​ផង។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្ដូរ ទស្សនៈស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមា​នការយកចិត្តទុកដាក់ដូច​គ្នា ​ក្នុង នោះមាន​​បញ្ហាសមុទ្រ​ខាងកើតផងដែរ។
 
មុន​ពេលប្រព្រឹត្តទៅជំនួបចរចា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើឯកសារ​ចំនួន៦រវាងប្រទេសទាំ​ងពីរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top