13/07/2020 13:29 GMT+7 Email Print Like 0

ជំនាញការរុស្ស៊ីវាយតម្លៃថា ទំនាក់ទំនងវៀតណាមនិងអាមេរិកមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍


 លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី
 

លោក​សាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov បានអះអាងថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ វៀត​ណាម​និង​សហរដ្ឋ​អាមេរិក​បាន​រកឃើញសំឡេងរួមមួយ ដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យផ្សេងៗគ្នា ដូចជា​កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌ ការអប់រំ វប្បធម៌និងជាពិសេសសេដ្ឋកិច្ច។
 
នៅក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាស រយៈពេល ២៥ ឆ្នាំនៃប្រទេស វៀតណាម​និង​សហរដ្ឋ​អាមេរិក​ធ្វើឱ្យមានទំនាក់ទំនងការទូតជាប្រក្រតីភាព ប្រធានវិទ្យាស្ថានហូជីមីញនៃសាកលវិទ្យា ល័យជាតិ Saint Petersburg (រុស្ស៊ី) លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov បានអះអាង ថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ វៀតណាម​និងសហរដ្ឋអាមេរិកបានរកឃើញសំឡេងរួមមួយដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យផ្សេងៗគ្នា ដូចជាកិច្ច​សហប្រតិបត្តិការមនុស្សធម៌ ការអប់រំ វប្បធម៌និងជាពិសេសសេដ្ឋកិច្ច។ យោងតាមលោក Vladimir Kolotov ដំណើរការនៃការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បាន​បង្ហាញ​នូវ​ចក្ខុ​វិស័យ​នៃការ​ដឹកនាំរបស់បក្សនិងរដ្ឋរបស់វៀតណាម ដោយផ្អែកលើការអនុវត្ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៃគោល​នយោបាយ​ការបរទេសរបស់លោកប្រធានហូជីមិញ។ តាមលោករូបនេះ ក្នុងឆមាសទី ២ នៃសតវត្សរ៍ទី ២០ វៀតណាមតែង​តែបង្ហាញ​ឆន្ទៈរបស់​ខ្លួនក្នុង​ការអភិវឌ្ឍ​ទំនាក់​ទំនង​សមភាព និង​មាន​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយដៃគូទាំងអស់។ លោកបានមានប្រសាសន៍ថា ឥឡូវនេះ វៀតណាមគឺជា​ប្រទេស​មួយ​ដែល​មាន​ទំនុក​ចិត្តជាមួយនឹងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ដោយកសាង​ជំហរ​និង​តួនាទី​របស់​ខ្លួនបន្តិចម្តង​នៅតំបន់​អាស៊ី​អាគ្នេយ៍ ​ហើយក្នុងករណីណាក៏ដោយនឹងការពារផលប្រយោជ​ន៍របស់ប្រទេសជានិច្ច៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ