• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស

នាព្រឹកថ្ងៃទី៩ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការដឹកនាំជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងនៅ ទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ។

អង្គប្រជុំបានធ្វើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តរាល់ភារកិច្ច ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ (ចាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែកញ្ញារបស់គណៈកម្មការដឹកនាំមក); បញ្ហាជួយសម្រួលពលរដ្ឋវិលប្រឡប់មកស្រុកកំណើតតាមបំណងប្រាថ្នា; ណែនាំអំពីការសម្របខ្លួនប្រកដោយសុវត្ថិភាព គ្រប់គ្រប់ជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព និងការធានាសុខុមាលភាពសង្គមជាដើម។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើការវាយតម្លៃលើស្ថានការណ៍ជំងឺរាតត្បាតក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ ការងារដែលសម្រេចបាន និងការងារមិនទាន់សម្រេចបាន ហើយបញ្ជាក់យ៉ាងច្បាស់លាស់ពីមូលហេតុ ដើម្បីដកបទពិសោធន៍។ ទន្ទឹមនឹងនេះ ធ្វើការព្យាករណ៍ពីស្ថានការណ៍នាពេលខាងមុខ កំណត់ភារកិច្ច និងដំណោះស្រាយ ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយព្រមៗគ្នានៅទូទាំងប្រទេស និងបន្តតម្រង់ទិសដៅការងារនាប៉ុន្មានសប្តាហ៍ខាងមុខ។

នាបច្ចុប្បបន្ននេះ ស្ថានការណ៍ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេស។ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់នៅតាមទីក្រុងហូជីមិញ និងបណ្ដាខេត្ត៖ Binh Duong  Dong Nai  និង Long An បានថយចុះយ៉ាងច្រើន។ ការងារសុខុមាលភាពសង្គមត្រូវបានធានា សុវត្ថិភាពសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា ហើយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ផ្ទុះជំងឺរាតត្បាតមានស្ថិរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top