• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតកូវីដ ១៩ ជំរុញខ្លាំងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនៅវៀតណាម


ទិដ្ឋភាពនៃកិច្ចសន្ទនា
 

 “​សេដ្ឋកិច្ចឌីជីថល ផលប៉ះពាល់ ឱកាស និងសមត្ថភាពរបស់វៀតណាម” គឺជាប្រធានបទនៃសិក្ខាសាលា ដែលត្រូវបានសាកលវិទ្យាល័យជាតិហូជីមិញសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រី រៀបចំឡើងនាព្រឹកថ្ងៃទី ១២ ខែតុលា នៅទីក្រុងហាណូយ។

នៅក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញបានសង្តត់ធ្ងន់សារជាថ្មីម្ដងទៀត ថា បដិវត្តឧស្សាហកម្ម ៤.០ បាននាំមកនូវទាំងឱកាស និងការសាកល្បងសម្រាប់សេដ្ឋកិច្ចវៀតណាម។ ប្រសិនបើឆ្លៀតយកការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នឹងជួយសេដ្ឋកិច្ចវៀតណាមកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសអភិវឌ្ឍន៍។ ជាក់ស្ដែង ជំងឺរាតត្បាតកូវីដ១៩ បានជំរុញយ៉ាងខ្លាំងដំណើរការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ វៀតណាមមិនត្រឹមតែគ្រប់គ្រុងបានជំងឺប៉ុណ្ណោះទេ ថែមទាំងអនុវត្តន៍និងអភិវឌ្ឍន៍ប្រព័ន្ធអនឡាញក្នុងការគ្រប់គ្រង ការងារ និងបណ្ដុះបណ្ដាលរបស់ស្ថានប័នគ្រប់គ្រង សហគ្រាស និងសាលារៀនផងដែរ៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung) បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

Top