07/03/2020 11:29 GMT+7 Email Print Like 0

ជំងឺរាតត្បាត COVID-19៖ ប្រទេសប៊ូតង់បានបញ្ជាក់ពីករណីឆ្លងដំបូង


រូបសំណាករបស់អ្នកជំងឺ (រូបថត៖ TTXVN)
 

 គិត​ត្រឹមដំណាច់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ អេក្វាឌ័របានបញ្ជាក់ថាមានករណីឆ្លង SARS-CoV-2 ចំនួន១៣ នាក់​។
 
ខុទ្ទកាល័យនាយករដ្ឋមន្រ្តីប៊ូតង់ប៊ូតាន់ លោក Lotay Tshering បានប្រកាសនាថ្ងៃទី ៦ ខែមីនាថា ព្រះរាជា​ណាចក្រ​នេះ​បានកត់សម្គាល់ករណីឆ្លង COVID-19 ជាលើកដំបូង ខណៈដែល​រក​ឃើញ​ភ្ញៀវទេសចរ​អាមេរិក​ម្នាក់​មាន​វិជ្ជមានចំពោះ វីរុស SARS-CoV-2 ។
 
ទន្ទឹមនឹង​នេះក្រុមមន្ត្រីសុខាភិបាលឥណ្ឌាបានប្រកាសថា ចំនួនករណីឆ្លង SARS-CoV-2  នៅប្រទេស​នេះអាច​កើន​ឡើង​យ៉ាងគំហុក ខណៈដែលអាជ្ញាធរកំពុងរង់ចាំលទ្ធផលធ្វើតេស្តរបស់មនុស្សចំនួន ២៣ នាក់ ដែលសង្ស័យ​ផ្ទុកវីរុស។ នាបច្ចុប្បន្ននេះ ឥណ្ឌាមានករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៣០ នាក់។
 
គិតត្រឹម​ដំណាច់ថ្ងៃទី ៥ ខែមីនា អេក្វាឌ័របានបញ្ជាក់ថាមានករណីឆ្លង SARS-CoV-2 ចំនួន១៣ នាក់។ នាថ្ងៃ​ដដែល​ ប្រទេសអាមេរិកខាងត្បូងចំនួន ៣ គឺប្រេស៊ីល អាហ្សង់ទីន និងឈីលី បានរាយការណ៍ថាមានករណីថ្មី ឆ្លងវីរុស​ SARS-CoV-2 ។ ជាក់ស្តែងក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសនេះមានករណីឆ្លង SARS-CoV-2​ ចំនួន បានកើនឡើង ៨ នាក់។
 
ប្រទេសអាហ្សង់​ទីនបានបញ្ជាក់ថា មានករណីឆ្លង SARS-CoV-2 សររុបចំនួន ២។ ជាមួយគ្នានេះ​ក្រសួង​សុខាភិបាល​ឈីលីបាន​ប្រកាសថា មានករណីឆ្លង SARS-CoV-2 ចំនយន ៤ ​នាក់ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ