03/03/2020 12:38 GMT+7 Email Print Like 0

ជំងឺរាតត្បាត Covid –19 រីករាលដាលយ៉ាងទូលំទូលាយនៅអឺរ៉ុបខាងលិច

​ល្បឿននៃការឆ្លងរាលដាលនៃជំងឺ Covid -19 នៅអឺរ៉ុបខាងលិច មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ ជាពិសេស​នៅប្រទេស អ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញនិងចក្រភពអង់គ្លេស។
 
ក្រសួង​សុខាភិបាលរបស់អ៊ីតាលី កាលយប់ថ្ងៃទី១ ខែមិនា បានជូនដំណឹងថា មានអ្នកឆ្លងថ្មីជិត ៥៥០ នាក់​ត្រូវ​បាន​រក​ឃើញក្នុងថ្ងៃទី ១ ខែមីនា ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុស Sars-CoV2 សរុបនៅក្នុង​ប្រទេស​នេះកើន​ឡើង​ដល់​ ១.៦៨៨ នាក់ ហើយមានអ្នកស្លាប់ចំនួន ៣៤ នាក់ ។
 
ទន្ទឹម​នឹងនេះ ប្រទេសបារាំងវិញ បានបញ្ជាក់ថាមានករណីឆ្លងវីរុស Sars-CoV2 ចំនួន ៣០ ករណី​បន្ថែម​ទៀត​ក្នុង​ថ្ងៃទី​ ១ ខែមីនា ដែលនាំឱ្យអ្នកឆ្លងសរុបមានចំនួន ១៣០ នាក់ ហើយ​ប្រទេស​នេះជាការ​ផ្ទុះឡើង​ជំងឺ​រាត​ត្បាត​ធំបំផុត​ទី ​២ នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលី។
 
រីឯនៅប្រទេស​អាឡឺម៉ង់ ជំងឺរាតត្បាត Covid 19 ក៏កំពុងផ្ទុះឡើងយ៉ាងស្មុគស្មាញដែរ។ ចំនួនអ្នកឆ្លងវីរុស Sars-CoV2 នៅប្រទេស​អាឡឺម៉ង់បានកើនឡើងជិតទ្វេដងក្នុងថ្ងៃទី ១ ខែមីនា ពោលគឺពីចំនួន ៦៦ នាក់នាថ្ងៃទី ២៩ ខែកុម្ភៈឡើងដល់​ ១២៩នាក់ ។ មានរដ្ឋចំនួន ៩/១៦ នៅប្រទេសអាឡឺម៉ង់ បានមានករណីឆ្លងវីរុស Sars-CoV2 ហើយ។ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃអាឡឺម៉ង់លោក Horst Seehofer មិនបានលើក​លែង​លទ្ធភាព​ដែល​អាឡឺម៉ង់​នឹង​ធ្វើចត្តាឡី​ស័ក​នៅតាមបណ្តាទីក្រុងនានា ប្រសិនបើជំងឺរាតត្បាតនេះបន្តវិវត្តន៍កាន់តែអាក្រក់ទៅៗផងដែរ។
 
នៅប្រទេស​អ៉េស្បាញ ចំនួននៃករណីឆ្លងជំងឺនេះបានកើនឡើងដល់ ៨០ នាក់ ហើយនៅចក្រភពអង់គ្លេស នាថ្ងៃទី១​ខែមិនា មានករណីឆ្លងថ្មីចំនួន ១២ នាក់ទៀតត្រូវបានរកឃើញ ដែលនាំឲ្យករណី​ឆ្លង​ជម្ងឺ​សរុប​កើន​ឡើង​ដល់​ ៣៥ ករណីផ​ងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ