13/05/2020 10:22 GMT+7 Email Print Like 0

ជឿជាក់លើប្រជាជន ពឹងផ្អែកលើប្រជាជនដើម្បីជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពគ្រប់គ្រាន់


 ទិដ្ឋភាពនៃពិធីប្រារព្ធ សន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១
២ (រូបថតៈ VGP)

 

អញ្ជើញ​ថ្លែងមតិក្នុងឱកាសបើកសន្និបាតមជ្ឈិមលើកទី១២ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២០ អគ្គលេខាបក្ស ប្រធាន​រដ្ឋ​លោក Nguyen Phu Trong បានអះអាងថា៖ អ្នកណា​ដែល​ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​និង​ប្រជាជន ក៏ដូចជា ដើម្បីបុព្វហេតុកសាងអភិវឌ្ឍន៍និងការពារមាតុភូមិ ជាពិសេសត្រូវ​បាន​ប្រជាជន​ជឿទុក​ចិត្ត​  គឺត្រូវជ្រើសរើសអ្នកនោះចូលគណៈកម្មាធិការមជ្ឈិម។
 
យល់ស្រប​ចំពោះ​ប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong កម្មាភិបាល បក្ខជនម្នាក់ៗ និងប្រជាជនទូទាំង​ប្រទេស​ត្រូវ​លើកកម្ពស់​ស្មារតី ​ទទួល​ខុស​ត្រូវ​ដោយ​យក​បុព្វ​ហេតុ​រួម​របស់​បក្ស ​របស់រដ្ឋនិងរបស់ប្រទេសជាចម្បងនិង​សំខាន់បំផុត។ ជាពិសេស ត្រូវជឿជាក់លើប្រជាជន និងពឹង​ផ្អែក​លើ​ប្រជាជន​ដើម្បី​ជ្រើសរើសកម្មាភិបាលដែលមានគុណធម៌និងសមត្ថភាពគ្រប់គ្រាន់។
 
អតីតប្រធាន​គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Pham The Duyet បានចាត់ទុកថា៖ គណៈកម្មាធិការ​ចាត់តាំងកម្មាភិបាល ត្រូវតែមាន ទំនួលខុសត្រូវខ្ពស់ក្នុងការជ្រើសរើសកម្មាភិបាល។ លោក Pham The Duyet បន្តមានប្រសាសន៍ថា៖ “ប្រសិនបើ គ្រប់ជាន់ថ្នាក់ត្រូវយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួន ហើយហ៊ាន​ទទួល​ខុសត្រូវដូចការសន្យា ការស្បថចំពោះមុខប្រជាជននិងចំពោះមុខបក្ស ច្បាស់លាស់ថា យើង​នឹង​ជ្រើស​រើសបានកម្មភិបាលល្អជាពុំខាន។ មានបញ្ហាកើតមានឡើង ត្រូវបង្ហាញការទទួល​ខុសត្រូវ​យ៉ាង​ច្បាស់”​។
 
កសាងបានគណៈកម្មាធិការមជ្ឈិមខ្លាំងក្លា ការិយាល័យមួយរឹងមាំ គណៈលេខាមាំមួន  មាន​សាមគ្គី​ភាព​និង​ឯកភាព​ពិតប្រាកដ គឺជាបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong សម្រាប់អាណត្តិ នីតិកាលទី ១៣ នេះ។ ហេតុដូច្នេះ ការងារចាត់តាំងកម្មាភិបាល ទាមទារការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុងនោះមានតួនាទីយ៉ាងសំខាន់នៃការងារជ្រើសតាំងកម្មាភិបាល។ ជាពិសេស ត្រូវជឿជាក់​លើប្រជា​ជន​និងពឹងផ្អែកលើប្រជាជនដើម្បីជ្រើសតាំងកម្មាភិបាលមានគុណធម៌និងសមត្ថ ភាពគ្រប់គ្រាន់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ