28/05/2020 16:25 GMT+7 Email Print Like 0

ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីននៅខេត្ត Quang Binh និង Binh Dinh ឆ្លើយតបនឹងជំងឺរាតត្បាតសកល Covid-19

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ KOICA បានជួយឧបត្ថម្ភដើមទុនសម្រាប់ខេត្ត Quang Binh ដើម្បីអនុវត្តគម្រោង ជាច្រើនដ៏មានអត្ថន័យ ក្នុងបំណងគាំទ្រចំពោះការងារជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម ដូចជា បោសសម្អាតផ្ទៃដីដែលរងការបំពុលដោយគ្រាប់បែកមីន និងជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ការស្វែងយល់អំពីសកម្មភាពអនុវត្តគម្រោងវៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយពីសង្គ្រាម (រូបថត៖ TTXVN)


នាថ្ងៃទី១៦ ឧសភា នៅខេត្ត Quang Binh តំណាងគម្រោងវៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយពីសង្គ្រាមបានរៀបចំពិធីប្រគល់អំណោយរួមមានចំណីអាហារ ម៉ាស់និងទឹកលាងដៃជូនដល់ជនរងគ្រោះដោយគ្រាប់បែកមីននិងក្រុមគ្រួសាររបស់ពួកគេចំនួន៩១០០នាក់ នៅខេត្ត Quang Binh និង ខេត្ត Binh Dinh។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោកស្រី Caitlin Wiesen តំណាងអចិន្រ្តៃយ៍នៃកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម និងលោក Cho Han Deog នាយកជាតិនៃទីភ្នាក់ងារ សហប្រតិបតិ្តការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម។

ថ្លែងនៅទីនេះ លោក Cho Han Deog បានចែករំលែកថា រាល់ អំណោយឧបត្ថម្ភដែលបានប្រគល់ជូនជនរងគ្រោះដោយគ្រាប់បែកមីនថ្ងៃនេះ បានបង្ហាញនូវមនោសញ្ចេតនានិងចំណងសាមគ្គីភាពរបស់ប្រជាជនកូរ៉េខាងត្បូងជាមួយប្រជាជនវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ KOICA បានជួយឧបត្ថម្ភដើមទុនសម្រាប់ខេត្ត Quang Binh ដើម្បីអនុវត្តគម្រោងជាច្រើនដ៏មានអត្ថន័យ ក្នុងបំណងគាំទ្រចំពោះការងារជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាមដូចជា បោសសម្អាតផ្ទៃដីដែលរងការបំពុលដោយគ្រាប់បែកមីន និងជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ លោក Nguyen Dinh Lam ពលរដ្ឋម្នាក់ដែលទទួលបានអំណោយ ឧបត្ថម្ភនៅភូមិ Dong Son ស្រុក Bo Trach បានឲ្យដឹងថា៖

“អាជ្ញាធរបានជួយឧបត្ថម្ភដល់ការរុករកនិងដោះគ្រាប់បែកមីនពីគម្រងនេះ ហេតុដូច្នេះប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង។ ឥឡូវ យើងខ្ញុំទៅធ្វើកសិកម្ម ផលិតកម្ម ដាំដុះដំណាំដោយនឹងនរចិត្តជាងមុន មិនភ័យខ្លាចគ្រាប់បែកមីន ទៀតឡើយ”៕

 

   តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ