• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយសង្គ្រោះបន្ទាន់និងការជំនះពុះពារផលវិបាកនៃគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ


គ្រោះរាំងស្ងួតកំពុងបណ្តាលនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៅវាលសណ្តទន្លេ Cuu Long

នាថ្ងៃទី១៨ ខែមិនា ឆ្នាំ​២០១៦ មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបាន​​សម្រេច ជួយ​សង្គ្រោះ​បន្ទាន់​ជា​ជំហាន​ដំបូង​សម្រាប់ជនរួមជាតិ នៅខេត្តភាគ​កណ្តាល Tay Nguyen និងវាលសណ្តទន្លេ Cuu Long ចំនួន១១ សម្រាប់​ជំនះ ពុះពារនូវផលវិបាក​ដោយគ្រោះរាំងស្ងួត និងការជ្រាបចូលនៃទឹកប្រៃបណ្តាល​ឡើង។ លោក Doan Van Thai អនុប្រធាន អគ្គលេខាធិការមជ្ឈឹមសមាគមកាក​បាតក្រហមវៀតណាមបានឲ្យដឹងថា៖

​“ការងារដំបូងបង្អស់គឺសង្គ្រោះបន្ទាន់ បន្ទាប់មកគឺវាយតម្លៃនិងសិក្សា​ស្រាវជ្រាវតម្រូវ ការ និងជួយ​ឧបត្ថម្ភ​នូវ​សំភារៈ​ម្ហូប​អាហារ សម្រាប់ដំណាក់​កាលស្តារឡើងវិញ។ យើងខ្ញុំបានជួយឧបត្ថម្ភទឹកផឹក​ផ្ទាល់​ជូនប្រជាជន។​ក្នុង​ព្រឹកថ្ងៃ១៨​នេះ យើងខ្ញុំបានផ្តល់ប្រាក់​សម្រាប់តំបន់នានា ហើយតំបន់​ទាំង​អស់​នេះ​ម្ចាស់​ការ​ទិញ​ទឹក​ដប​ប្រគល់​ផ្ទាល់​ឲ្យ​តំបន់​នានា”។

ក្នុងឱកាសនេះដែរ មជ្ឈឹមសមាគម​កាកបាត​ក្រហមវៀ​តណាម​ បាន​ចេញ​សេចក្តី​អំពាវនាវ​អន្តរជាតិ​ជួយ​ឧបត្ថម្ភ​ប្រជាជន​វៀតណាម ជំនះពុះពារលើផល​វិបាកនៃគ្រោះធម្មជាតិនេះ៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top