07/10/2019 14:54 GMT+7 Email Print Like 0

ជីវិតតូច ប៉ុន្តែអនុវត្តន៍បានក្តីសុបិនធំៗ

ទំងន់​ត្រឹមតែ ២០ គីឡូក្រាម ប៉ុន្តែលោកស្រី ង្វៀន​ ធីវ៉ឹន (Nguyen Thi Van) ជនពិការម្នាក់ អាយុ ៣២ ឆ្នាំ នៅតែ​រក្សាទុក​​ក្តីសុបិន​​ធំៗ សម្រាប់សហគមន៍ជនពិការ។ ​គ្រប់គ្រង​មជ្ឈមណ្ឌល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​មួយដែលទទួល​​ពានរង្វាន់ថ្លៃថ្នូរ​ជាច្រើន។ លោកស្រី ង្វៀន​ ធីវ៉ឹន (Nguyen Thi Van) នៅតែ​រក្សាទុក​សុបិន​នូវ​​​​ការ​កសាង​ទីន្លែង​មួយ​ដែល​ជូយ​ឧបត្ថម្ភជនពិការដែល​អនុវត្តន៍បំណង់​ប្រាថ្នារបស់គេ។ 

រក្សាបំណង់ប្រាថ្នារបស់បងប្រុស នៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ

ទោះបីរាល់សកម្មភាពភ្ជាប់នឹងរទេះជនពិការក៏ដោយ ប៉ុន្តែ លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) នៅតែគ្រប់គ្រងមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅដែលជាទីកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់ជនពិការ​​ នៅទូទាំងប្រទេស។ លោកស្រីរូបនេះបានដើរក្នុងតួនាទីជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះដែលពិតជា​“ឧប្បត្តិហេតុ”​ មិនរំពឹងទុកជាមុន។

នាឆ្នាំ២០១២ បងប្រុសរបស់នារី វ៉ឹន (Van) អ្នកបច្ចេកទេសពត៌មានវិទ្យាគឺលោក ង្វៀន កុងហ៊ុង (Nguyen Cong Hung) ចាកចេញទៅដោយចៃដន្យ។ ដើម្បីបន្តអនុវត្តន៍បំណង់ប្រាថ្នារបស់បងប្រុស លោកស្រី វ៉ឹន (Van)  ចាប់ផ្តើមគ្រប់គ្រងមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ ដោយអារម្មណ៍ “ព្រួយប្រារម្ភ"  ពីព្រោះ “នៅពេលនោះ គ្មានអ្នក​ណា​ស្គាល់ខ្ញុំ និងខ្ញុំក៏មិនស្គាល់អ្នកណាទេ! "  តាមការចែករំលែករបស់លោកស្រី វ៉ឹន (Van)។

សិក្ខាកាមរៀនសូត្រនៅមជ្ឈមណ្ឌលថយចុះគួរឲ្យកត់សម្គាល់ ពីព្រោះគេតក់ស្លុតដោយការចាកចេញរបស់បងប្រុស​ហ៊ុង (Hung)។ បណ្តាដៃគូស្ទាក់ស្ទើក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយមជ្ឈមណ្ឌលនេះ។ នៅពេលនោះ លោកស្រី វ៉ឹន (Van) ចាប់ផ្តើមកសាងទំនុកទុកចិត្ត និងលើកទឹកចិត្តដល់ស្មារតីរបស់សិក្ខាកាម។

បន្ទាប់ពីអំឡុងពេល ១០ ឆ្នាំ គ្រប់គ្រង់ មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលជនពិការចំនួនជាង ៨០០ នាក់ និង ៨០% នៃបរិមាណនេះ មានការងារ និងទទួលបានប្រាក់ចំណូលជាច្រើន។ ថែមទាំង គេមិនពឹងពាក់អ្នកណាទេ និងអាចចិញ្ចឹមគ្រួសារ ផងដែរ។ លោកស្រី វ៉ឹន (Van) និយាយឲ្យដឹងថា មានសិក្ខាកាមមួយចំនួនបានបណ្តុះបណ្តាលក្នុងរយៈពេល ៦ ខែ ហើយគេនឹងមានការងារធ្វើ ទន្ទឹមនឹងនេះគេនឹងទទួលប្រាក់ខែពី ៣០០ ដល់ ៦០០ ដុល្លារអាមេរិក ក្នុងមួយខែ។

 


លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) នាយិការគ្រប់គ្រងនៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ។ រូបថត៖ ត្រឹនថាញ់យ៉ាង

លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) នាយិការគ្រប់គ្រងនៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ទីកន្លែងធ្វើការនៃក្រុមហ៊ុន Imagto បានតុបតែងយ៉ាងទំនើប។ រូបថត៖ ត្រឹនថាញយ៉ាង


លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ឧទ្ទេសនាមដល់ដៃគូបរទេសអំពី បទដ្ឋានធ្វើការ នៅក្រុមហ៊ុន Imagto ។ រូបថត៖ ត្រឹនថាញយ៉ាង


លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ផ្លាស់ប្តូរបទពិសោធន៍ជាមួយសិក្ខាកាម ក្នុងម៉ោងរៀនសូត្រមួយ នៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ។ រូបថត៖ ត្រឹនថាញយ៉ាង

សិក្ខាកាមនៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ កំពុងរៀនបំណិន ដែលបង្រៀនដោយ លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van)។ រូបថត៖ ត្រឹនថាញ់យ៉ាង
លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) បានថែទាំយ៉ាងម៉ត់ចត់ដោយលោកប្តីដែលជាជនជាតិអូស្រ្តាលីម្នាក់ ។ រូបថត៖ ត្រឹនថាញ់យ៉ាង

តាមទស្សនៈរបស់លោកស្រី វ៉ឹន (Van) ទម្រង់រូបភាពនៃមជ្ឈមណ្ឌលសប្បុរសធម៌មិនរឹងមាំ និងមិនមានសកម្មភាពហិរញ្ញវត្ថុទេ។ ដូច្នេះ មជ្ឈមណ្ឌលមិនជានិរន្តរភាពទេ ហើយពិបាកក្នុងការអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែង។ នេះគឺជាមូលហេតុដែលលោកស្រី វ៉ឹន (Van) សម្រេចចិត្តនូវការកសាងមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅក្លាយទៅជាសហគ្រាសសង្គមមួយ។ 

ក្រុមហ៊ុន Imagtor - សហគ្រាសសង្គមមានគំនិតផ្តួចផ្តើមអំពីការធ្វើអាជីវកម្ម សម្រាប់សហគមន៍ ប្រកបដោយជោគជ័យ

“ការរៀបចំរចនាសម្ព័ន្ធមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅឡើងវិញ”  ក្រុមហ៊ុន Imagtor គឺជាសហគ្រាសសង្គមមួយដែលចំណុះក្រុមហ៊ុនភាគហ៊ុនឆន្ទៈមុះមុតរស់នៅ ដែលបានបង្កើត នាខែកុម្ភៈ ឆ្នាំ២០១៦។

បើសិនមិនមើលឃើញរទេះជនពិការដាក់ជិតជួរកៅអី គ្មានអ្នកណាគិតថា នេះគឺជាការិយាល័យធ្វើការសម្រាប់ ជនពិការ ពីព្រោះទីកន្លែងនេះធំ ពោរពេញទៅដោយពន្លឺនិងដើមឈើ។

តាមលោកស្រី វ៉ឹន (Van) ចំនួន ៥០%នៃអតិថិជនរបស់ក្រុមហ៊ុនមកពីអាមេរិក ភាគបន្សល់មកពីអូស្ត្រាលី អ៊ឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។ ក្រុមហ៊ុន Imagtor ផ្គត់ផ្គង់សេវាកម្មកែរូបភាព video 2D/3D សម្រាប់ក្រុមហ៊ុនអចលនទ្រព្យបរទេស។

នាឆ្នាំ២០១៨ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលជាង ១០ ពាន់លានដុង ប្រាក់ចំណេញជិត ៣ ពាន់លានដុង ក្នុងនោះក្រុមហ៊ុន Imagtor បានផ្តល់ចំណែកមួយនៃប្រាក់ចំណេញ  ដល់មជ្ឈមណ្ឌលឆន្ទៈមុះមាំរស់នៅ។ ទន្ទឹមនឹងនេះ ប្រាក់ខែសម្រាប់បុគ្គលិចម្នាក់គឺ ៨,៥ លានដុង។


លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ក្នុងពិធីលើកតំកើង “ស្ត្រីចំនួន ៥០ នាក់ ជៈឥទ្ធពលយ៉ាងខ្លាំងបំផុត នៅប្រទេសវៀតណាម នាឆ្នាំ២០១៩” ដែលជ្រើសរើសដោយទស្សនាវដ្តី Forbes វៀតណាម។ រូបថត៖ ទស្សនាវដ្តី Forbes វៀតណាម

លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ថ្លែង ក្នុងកិច្ចពិភាក្សាមួយនៃកម្មវិធី “ស្ត្រីចំនួន ៥០ នាក់ ជៈឥទ្ធពលយ៉ាងខ្លាំងបំផុត នៅប្រទេសវៀតណាម នាឆ្នាំ២០១៩”ដែលជ្រើសរើសដោយទស្សនាវដ្តី Forbes វៀតណាម។ រូបថត៖ ទស្សនាវដ្តី Forbes វៀតណាម
លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ទទួលពានរង្វាន់នូវគំនិតផ្តួចផ្តើមអំពីការធ្វើអាជីវកម្ម ដោយសហគមន៍ ក្នុង កម្មវិធី អែនស្វាញ (En Xanh)។ រូបថត៖ ត្រឹនថាញយ៉ាង
លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) បានសម្តែងអាវផាយ ក្នុងកម្មវិធីសម្តែងម៉ូដសម្លៀកបំពាក់អាវផាយ។ រូបថត៖ត្រឹនថាញយ៉ាង

លោកស្រី វ៉ឹន (Van)បាននិយាយឲ្យដឹងថា សហគ្រាសធ្វើអាជីវកម្មដែលគោរពបទបញ្ញត្តិធ្វើអាជីវកម្ម  យើងអាចប្រកួតប្រជែងបាន។ ដូច្នេះ លោកស្រី វ៉ឹន (Van) អាទិភាពតំលៃនិងគុណភាពសេវកម្ម ។
 

នាឆ្នាំ២០១៨ ក្រុមហ៊ុន Imagtor ទទួលពានរង្វាន់ចំនួន ៣ ក្នុងការប្រឡងគំនិតផ្តួចផ្តើមសង្គមធំបំផុត នៅអាស៊ី “Social Venture Asia”។ នេះគឺពានរង្វាន់សម្រាប់សហគ្រាសសង្គមក្នុងវិស័យបច្ចេកវិទ្យា សហគ្រាសសង្គម​ក្នុងវិស័យអប់រំ និងសហគ្រាសមានសក្តានុពលនៅអាស៊ី។

ក្នុងក្រុមហ៊ុននេះ លោកស្រី វ៉ឹន (Van) បានដាក់កំណត់ធ្វើការចំពោះបុគ្គលិកប្រកបដោយច្បាស់លាស់។ អ្នកណារំលោភកំណត់ធ្វើការនឹងផាកពិន័យ អ្នកណាធ្វើការល្អនឹងទទួលបានរង្វាន់។ ហេតុនេះ លោកស្រី វ៉ឹន (Van) បានបង្កើតបរិស្ថានធ្វើការដែលអ្នកធ្វើការក្នុង​ក្រុមហ៊ុននេះគោរពគ្នាទៅវិញទៅមក។

លោកស្រី វ៉ឹន (Van) អាចចាកចេញពីពិភពលោកនេះដោយចៃដន្យដូចបងប្រុស។ នេះគឺជាមូលហេតុដែលលោកស្រីយកអស់កម្លាំងកាយចិត្តសំដៅកសាងក្រុមហ៊ុន Imagtor ជា រឹងមាំ និងមិនពឹងពាក់ទៅលើអ្នកដឹកនាំក្រុមហ៊ុនទេ។

ក្នុងក្រុមហ៊ុន Imagtor ក៏ដូចជាមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ លោកស្រី វ៉ឹន (Van) បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល និងរីកចម្រើនទេពកោសល្យរបស់ជនពិការវ័យក្មេង។ បំណង់ប្រាថ្នារបស់លោកស្រី វ៉ឹន (Van) គឺជួយឧបត្ថម្ភជនពិការដែលបានរៀនសូត្រ និងអនុវត្តន៍គោលបំណង់របស់គេ./.

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង និងទស្សនាវដ្តី Forbes វៀតណាម


បណ្តាអត្ថបទបានផ្សាយ