24/03/2019 06:31 GMT+7 Email Print Like 0

ជលផលវៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ជាក់ស្ដែងរាល់ផលប្រយោជន៍ពី CPTPP


 លោក Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប-ទ្វីវអាមេរិក នៃក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម (រូបថត៖ vnanet.vn)
 

 បណ្ដា​អ្នកគ្រប់គ្រងរបស់កាណាដា ក៏មានការត្រិះរិះស្រដៀងគ្នាជាមួយស្ថានប័នគ្រប់គ្រងរបស់វៀតណាម ហើយ​នេះគឺ​ជា​សក្ខណៈអំណោយផល ក្នុងដំណើរការអនុត្តន៍ជាក់ស្ដែង​នូវរាល់ផលប្រយោជន៍ដែលកិច្ចព្រម​ព្រៀង CPTPP ​នាំម​ក​។

នាថ្ងៃ​ទី២១ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងតូរ៉ុនតូ ក្រសួងឧស្សាហ​ពាណិជ្ជកម្ម​វៀតណាម​បាន​រួម​សហការ​ជាមួយ​ក្រសួង​កសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាមរៀបចំសិក្ខាសាលា​ស្តីពីពាណិជ្ជកម្មជលផលវៀតណាម​។

អញ្ជើញ​ថ្លែងនៅទីនេះ លោកស្រី Jessica Yang តំណាង​ទីភ្នាក់​ងារ​ត្រួត​ពិនិត្យ​ចំណី​អាហារ​កាណា​ដា​បាន​សង្តត់ធ្ងន់​អំពីតំរូវការ​ស្វែងរកប្រភពដើមចំណីអាហារនាំចូល​ ដែលក្នុងនោះមានជលផល​ តាមច្បាប់​សុវត្ថិភាព​ចំណីអាហារ​ថ្មីរបស់ប្រទេស​កាណាដា។ លើសពីនេះទៅទៀត សហគ្រាសនាំចេញកាណាដាក៏បានវាយ​តម្លៃថា គ្រឿង​សមុទ្រ​ក៏ជាវិស័យដែលមានឱកាស​ជាច្រើននៅវៀតណាមផងដែរ។​
 
លោក Nguyen Hong Duong អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប-ទ្វីវអាមេរិក នៃក្រ​សួង​ឧស្សាហពាណិជ្ជកម្ម​បានអះអាង​ថា "នារយៈពេលកន្លងទៅ ទំនាក់​ទំនងជាទូទៅរវាងវៀតណាម និងកាណាដានិយាយរួ​ម ក៏ដូច​ជាទំ​នាក់​ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនិយាយ​ដោយឡែក មានការអភិវឌ្ឍជា​វិជ្ជមាន​។ ចំពោះ​វៀត​ណាម កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ​និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរ​ប៉ាស៊ីហ្វិក (CPTPP) បាន​បង្កើតនូវ​ឱកាសថ្មី សម្រាប់ភាគីទាំងពីរជំ​រុញទំនាក់ទំនងទ្វេភាគីឡើង ​កំពស់​ថ្មី។ បណ្ដា​ស្ថាប័ន​គ្រប់​គ្រង​ត្រូវ​ក្ដាប់ជា​ប់នឹងកាលានុវត្តន៍ភាពនេះ ​ដើម្បីរួម​ជាមួយ​សហគ្រាស​នានា​អនុវត្តន៍​ជាក់ស្ដែង​នូវរាល់​ផល​ប្រយោជន៍​ក្នុង CPTPP  "។ លោក Duong ​បានឲ្យដឹងថាបណ្ដាអ្នកគ្រប់គ្រងរបស់កាណា​ដា ក៏មានការ​ត្រិះរិះ​ស្រដៀង​គ្នាជាមួយ​ស្ថានប័នគ្រប់គ្រងរបស់វៀតណាម ​ហើយនេះគឺជាសក្ខណៈអំណោយផល​ ក្នុងដំណើរ​ការអនុត្តន៍​ជាក់ស្ដែងនូវ​រាល់ផលប្រយោជន៍ដែលកិច្ចព្រមព្រៀង CPTPP នាំម​កផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ