• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយខេត្ត Gyeonggi


 អគ្គនា​យកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងលោក Jung Ki Yeol ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Gyeonggi

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ គណៈ​ប្រតិ​ភូ ក្រុមប្រឹ​ក្សាប្រជាជនខេត្ត ​Gyeonghi កូរ៉េខាងត្បូ​ង បាន​មកបំពេញ​ទស្សនកិច្ចការងារ​នៅវិទ្យុសម្លេង​វៀត​ណាម។ ក្នុងជំនួប​ធ្វើការនេះ ​អគ្គនា យកវិទ្យុ​សម្លេង​វៀត​ណាម​ លោក Nguyen The​ Ky និងលោក Jung Ki Yeol ប្រធាន ក្រុមប្រឹក្សាប្រជា​ជនខេត្ត Gyeonggi មាន​បំណង​ជម្រុញ​ខ្លាំងទំនាក់​ទំនង​រវាងវៀត​ ណាម​ជាមួយ​កូរ៉េខាង​ត្បូង​និយាយ​រួមនិង​រវាងវិទ្យុ​សម្លេង​វៀត​ណាម​ជាមួ​យខេ​ត្ត Gyeonggi និយាយដោយឡែក សំដៅផ្លាស់ប្តូរព័ត៌មាន​ បើកទូលាយការជួបប្រា​ស្រ័យ ការយល់​ដឹង​គ្នារវាង​ប្រទេសទាំង​ពីរ។ អគ្គនាយកវិទ្យុសម្លេងវៀត ណា​ម លោក Nguyen The Ky អញ្ជើញមានប្រសាសន៍ថា​៖
 
“តាំងពី​ឆ្នាំ២០១៦មក វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេ​ងខេត្ត Gyeonggi បាន ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ ដើម្បីឧទ្ទេសនាមអំពីទឹកដីម​នុស្ស និងវ​ប្បធម៌របស់ខេត្ត Gye​onggi ជាពិសេស គឺសក្កានុ​ភាព​លើវិស័យទេសចរណ៍។ ខ្ញុំ ​មានបំណង​ថា វិទ្យុសម្លេង វៀតណាមនឹង​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ថែម​ទៀត​ ជាមួយស្ថាប័នសារព័ត៌មាន​ ទូរទស្សន៍របស់ខេត្ត Gy​eonggi ក្នុងនោះមានវិទ្យុផ្សាយ សម្លេង​ទូរទស្សន៍​ខេត្ត Gyeonggi ​ផងដែរ”៕

 

តាម ​VOV5 - វិទ្យុសម្លេង​វៀតណាម
 

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top