• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមេធវីរវាងវៀតណាមនិងអូស្ត្រាលី


ពិធីចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នារវាងសហព័ន្ធមេធាវីវៀតណាម (VBF) និងមជ្ឈមណ្ឌលដោះស្រាយជំលោះនៅអូស្ត្រាលី (ADRC)

 នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុង Canberra (ប្រទេសអូស្ត្រាលី) បានប្រព្រឹត្ត ទៅពិធីចុះ​ហត្ថលេខា​លើ​អនុស្សារណ​នៃការយោគយល់គ្នារវាងសហ​ព័ន្ធមេធាវីវៀត​ណាម (VBF) និង​មជ្ឈមណ្ឌល​ដោះស្រាយ​ជំលោះ​នៅ​អូស្ត្រាលី​ (ADRC) សំដៅបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុ​ងការផ្លាស់ប្តូរ និងជួយឧប​ត្ថម្ភ គ្នាទៅវិញ​ទៅមក​ក្នុង​វិស័យបំប៉ននិងលើកកំពស់សមត្ថភាពជំនាញវិ​ជ្ជាជីវៈសំរាប់ មេធាវីនៃភាគី​ទាំងពី​រ​។
 
អនុស្សារណ​នៃការយោគយល់គ្នាខាងលើនេះត្រូវ បានចុះហត្ថលេខារវាង ប្រធាន VBF លោក Do Ngoc Thinh និងប្រធាន​ក្រុមប្រឹក្សា ADRC លោងស្រី Delcy Lagones de Anglim។ យោងតាម​អនុស្សារណ​នៃការ​យោគយល់​គ្នានេះ​ ភាគីទាំងពីរនឹងជម្រុញកិ​ច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើនដូច​ជា​ ការផ្គត់​ផ្គង់​ព័ត៌មាន​អំពីច្បាប់​សមស្រប​នឹង ការកំណត់ច្បាប់របស់ប្រទេសនិ​មួយៗ និងការផ្លាស់ប្តូរគណៈប្រតិភូ​ស្រាវ​ជ្រាវ សិក្សា​រៀន​សូត្រ​បទពិសោធន៍​ទៅវិញទៅមកជាដើម។ អញ្ជើញថ្លែងមតិក្នុង​ពិធី នេះ លោក Do Ngoc Th​inh បានសង្កត់​ធ្ងន់​អំពីតួនាទី​របស់មេធាវី​ក្នុងការ ដោះស្រាយជំលោះ ជាពិសេសគឺក្នុងការវិវាទអំពីអាជីវកម្ម​ ពាណិជ្ជកម្ម ក្នុងនោះ មា​នការ​ដោះស្រាយដោយសន្តិវិធីត្រូ​វបានវាយតល្លៃខ្ពស់ផងដែ​រ។​ ហេតុដូច្នេះ ហើយ​ការបណ្តុះ​បណ្តាល​និង​បំប៉ន​ជំនាញ​វិជ្ជាជីវៈ​សំរាប់មេធាវីដើរតួនាទីដ៏ សំខាន់ក្នុង​ការដោះស្រាយជំលោះ ជាពិសេ​សក្នុង​សកម្មភាព​ផ្សះផ្សារ​ពាណិជ្ជកម្ម​​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top