20/03/2020 16:02 GMT+7 Email Print Like 0

ជនអាមេរិក ដើមកំណើតវៀតណាមចំនួន ២ នាក់ ដំបូងស្លាប់ដោយសារ Covid-19

អ្នកជំងឺទីមួយជាស្ត្រី ដែលត្រូវស្លាប់ដោយសារ Covid-19 នាថ្ងៃទី ១៦ ខែមិនា  (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Seattle រដ្ឋ វ៉ាស៊ីនតោន ។

បច្ចុប្បន្នរដ្ឋវ៉ាស៊ីនតោនមានអត្រាស្លាប់ដោយសារ Covid-19 ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។ (ប្រភព: AP)



នៅរដ្ឋវ៉ាស៊ីនតោនទើបមានជនអាមេរិកដើមកំណើតវៀតណាមចំនួន ២ នាក់ត្រូវស្លាប់ ដោយសារ Covid-19 ។ អ្នកជំងឺទាំងនេះអាចជាជនមានដើមកំណើតវៀតណាមដំបូង ដែលស្លាប់ដោយសារ Covid-19 នៅ សហរដ្ឋអាមេរិក និងលើពិភពលោក។

ព័ត៌មានស្តីពីការស្លាប់ទាំងពីរនេះត្រូវបាន ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបញ្ជាក់។ អ្នកជំងឺទីមួយ ជាស្ត្រីដែលត្រូវស្លាប់ដោយសារ Covid-19 នាថ្ងៃទី ១៦ ខែមិនា  (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងទីក្រុង Seattle រដ្ឋ វ៉ាស៊ីនតោន ។ អ្នកជំងឺរូបនេះ ត្រូវបានរកឃើញថា មានរោគសញ្ញាឆ្លង SARS-CoV2 ក្នុងក្នុងមណ្ឌលថែទាំមនុស្សចាស់ជរា នាថ្ងៃទី ១៩ ខែមិនា ហើយត្រូវស្លាប់ ក្រោយរយៈពេលចូលមន្ទីរពេទ្យមួយសប្តាហ៍។

ករណីជនជាតិវៀតណាមទីពីរ ជាជនចាស់ជរា ខ្វាក់ភ្នែក ក៏នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ជរានៅ រដ្ឋវ៉ាស៊ីនតោនផងដែរ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ