31/12/2019 10:57 GMT+7 Email Print Like 0

ឆ្នាំ២០២០៖ សកម្មជាងទៀត ស្វាហាប់ជាងទៀត លទ្ធផលទូទៅខ្ពស់ជាងឆ្នាំ ២០១៩

នេះជាកិច្ចប្រជុំសំខាន់របស់រដ្ឋាភិបាលដែល ប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃកន្លះ សំដៅវាយតម្លៃបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តដំណោះស្រាយនានាសំដៅសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០២០ដែលរដ្ឋសភាប្រគល់ជូន។

ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ

នាព្រឹកថ្ងៃទី៣០ខែធ្នូ កិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលវៀតណាមជា មួយបណ្ដាមូលដ្ឋានបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ នេះជាកិច្ចប្រជុំសំខាន់របស់រដ្ឋាភិបាលដែល ប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃកន្លះ សំដៅវាយតម្លៃ បូកសរុបការងារឆ្នាំ ២០១៩និងអនុវត្តដំណោះស្រាយនានាសំដៅសម្រេចគោលដៅអភិវឌ្ឍ សេដ្ឋកិច្ចឆ្នាំ២០២០ដែលរដ្ឋសភាប្រគល់ជូន។ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមសម័យ បើកកិច្ចប្រជុំ។

ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា ក្នុងឆ្នាំ២០១៩ ទោះបីជាជួបការលំបាកសាកល្បងធំៗជាច្រើនក្ដី ប៉ុន្តែអាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល វៀតណាមសម្រេចបាននូវលទ្ធផលគ្រប់ជ្រុងជ្រោយដ៏ល្អជាងឆ្នាំ២០១៨ ដែលត្រូវបានបង្ហាញនៅចំណុចស្នូល ទាំង៤។ 


“ទីមួយគឺក្នុងបរិបទដែលសេដ្ឋកិច្ចសកលធ្លាក់ចុះ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយស្ថិតនៅក្នុងក្រុមប្រទេសមាន កំណើនខ្ពស់បំផុតលើពិភពលោក GDP សម្រេចបាននូវ២៦៦ពាន់លាន ដុល្លាអាមេរិក GDP មធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ២៨០០ ដុល្លា អាមេរិក។ នេះជាសមិទ្ធផលមិនធ្លាប់មានតាំងពីមុនមក។ អតិផរណាតិច ជាង៣%។ ទីពីរគឺ វិស័យវប្បធម៌សង្គមត្រូវបានយកចិត្តទុកដាក់វិនិយោគ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព អត្រាគ្រួសារក្រីក្រតាមបទដ្ឋាន ថ្មីគឺ៤%តែប៉ុណ្ណោះ។ ទីបីគឺកម្លាំងការពារ​ជាតិសន្តិសុខត្រូវបានបង្កើន កិច្ច ការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទីបួនគឺ ការងារកសាងបក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបាន ជំរុញយ៉ាងខ្លាំងក្លា”។

  លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកមតិថា ឆ្នាំ២០២០ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសចំពោះប្រទេសជាតិ។ ដូច្នេះ បានជាស្មារតីរួមនោះគឺ ម្ចាស់ការ សកម្មជាងទៀត ស្វាហាប់ច្នៃប្រឌិតជាង ទៀតសំដៅសម្រេចបានលទ្ធផលទូទៅខ្ពស់ជាងឆ្នាំ២០១៩។ លោកអញ្ជើញ មានប្រសាសន៍ថា៖

“រៀបចំអោយបានល្អនូវសកម្មភាពកិច្ចការបរទេសជាន់ខ្ពស់ ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្ដាដៃគូ ជំរុញខ្លាំងកិច្ចការបរទេសពហុភាគី។ ម្ចាស់ការនិងសកម្មត្រៀមរៀបចំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនានាដែលត្រូវបានចុះហត្ថលេខា ជំនះពុះពារលើការលំបាក សាកល្បង ដើម្បីទាញយកជាអតិបរមា​នូវ​ផលប្រយោជន៍ដែលកិច្ចព្រមព្រៀងទាំងនេះនាំមកជូន ព្រមទាំងសម្រេចអោយបានល្អនូវតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមចំណែកលើកកំពស់កិត្យានុភាព​និងឋានៈអន្តរជាតិរបស់ប្រទេសជាតិ”។

ចំពោះការងារកសាងបក្សនិងប្រព័ន្ធនយោបាយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសំណូមពរអោយប្រព័ន្ធនយោបាយ ទាំងមូលត្រូវតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារកសាង ពង្រឹងបក្ស រាំង ស្កាត់ រុញថយក្រោយការរិចរិលខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ព្រមទាំងបន្តផ្លាស់ប្ដូរថ្មី កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋសំដៅធ្វើ សកម្មភាពប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ