• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០១៨ ផ្នែកជលផលពង្រីកឧត្តមភាពដើម្បីជំរុញការនាំចេញ


អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam

ឆ្នាំ២០១៨ ក្រសួងកសិកម្ម ​និងអភិវឌ្ឍន៍ជនបទវៀតណាមបាន​កំណត់ទិសដៅអំពីតំលៃនាំចេញ​ជលផល គឺ៩ពាន់​លាន​ដុល្លារអាមេរិក។ អនុរដ្ឋ​មន្ត្រី ក្រសួងកសិកម្ម ​និងអភិវឌ្ឍន៍ជនបទវៀត​ណាម ​លោក Vu Van Tam បាន​​អោយ​ដឹង​ថា៖

“ឆ្នាំ ២០១៨នេះ ​ក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍ជនបទវៀតណាម ​នឹងរួមសហការ​ជាមួយ​បណ្ដា​សហគ្រាស​ជល​ផល​​ ដើម្បី​បង្កើន​ទិន្នផល​បង្កង និង​ឆ្លើយតប​នឹងតម្រូវ​ការអំពីសុវត្ថិភាព​​ម្ហូបអាហារ​។ ​ចំពោះត្រីត្រា​​គឺប្រមូល ផ្តុំទៅ​​​​លើប្រភព​ពូជ និង​ទីផ្សារ ដើម្បី​ជំរុញការ​នាំចេញ​ត្រីត្រាទៅ​ឯបរទេស​ ក៏ដូចជាបំ​ពេញ​តម្រូវ​ការរបស់​ទីផ្សារ​ក្នុង​​​​ស្រុក​។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បា​នបន្តធ្វើអាជីវកម្ម​ផ្នែកផ្សេងៗ​ទៀតផង។”

​ឆ្នាំ​២០១៧​​ ទំហំពាណិជ្ជកម្ម​នាំចេញ​ជលផលខ្ពស់​បំផុត​ពីមុនមក ដោយមានតំលៃ​ជាង៨ពាន់​លាន​ដុល្លារ​អាមេរិក​​​ កើនជិតមួយពាន់លាន​ដុល្លារអាមេរិក បើប្រៀបនឹង​ឆ្នាំ២០១៦៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណា​ម
 

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top