• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំទេសចរណ៍ជាតិ 2018- Ha Long -Quang Ninh បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 តំណាងខេត្ត Khanh Hoa ទទួលទង់សម្រាប់ជាម្ចាស់រៀបចំឆ្នាំទេសចរណ៍ជាតិ ២០១៩ 

 នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ FLC Ha Long (ខេត្ត Quang Ninh ) ឆ្នាំ​ទេសចរណ៍​​ជាតិ​២០១៨ - Ha Long – Quang Ninh បានបិទបញ្ចប់ប្រកប ​ដោយជោគជ័យ​។
 
ឆ្នាំ​ទេសចរណ៍ជាតិ ២០១៨ Ha Long – Quang Ninh ក្រោមប្រធានបទ “Ha Long - បេតិកភណ្ឌ អច្ឆរិយ - ទីម​កដល់​ស្និទ្ធ​ស្នាល” បានគូសសញ្ញានូវរបត់សំខាន់​ៗជាច្រើន​។ មិន​ត្រឹម​តែធ្វើ​ឲ្យភ្ញៀវទេសចរ​ចាប់អារម្មណ៍​អំពី​សម្រស់​ធម្មជាតិ​ដ៏ស្រស់ស្អាត ភាពរាក់​ទាក់រួសរាយ របស់ប្រជាជន Ha Lon​g- Quang Ninh – Viet Nam ប៉ុណ្ណោះទេ​ ថែមទាំងធ្វើឲ្យភ្ញៀវទេសចរមាន​ចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបរិយា​កាសវប្បធម៌ ទេសចរណ៍ ពោរពេញ​ទៅដោយអត្តសញ្ញាណ​ជាតិ តាមរយៈព្រឹត្តិការណ៍នានា​ ដែលប្រារព្ធធ្វើឡើងនៅខេត្ត​ ក្រុងទាំង១៥​ទូទាំង​ប្រទេស​។

 
 ការសម្តែងសិល្បៈក្នុងពិធី

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien ប្រធាន​គណៈកម្មាធិកា​របញ្ជា​ណែនាំ​ឆ្នាំទេ​សចរណ៍ជាតិ បានវាយតម្លៃខ្ព​ស់ចំពោះរាល់ការខិតខំប្រឹងប្រែ​ង និងការរួមចំណែករបស់​ខេត្ត Quang Ninh ទៅក្នុ​ងឆ្នាំទេសចរណ៍ជាតិ ២០១៨នេះ។ លោកអញ្ជើ​ញផ្តល់ប្រសាសន៍ថា៖ “ដោយមានព្រឹត្តិការណ៍ ​សកម្មភាព​វប្បធម៌ កីឡានិងទេស​ចរណ៍ពាណិជ្ជកម្ម ឆ្នាំទេសចរណ៍ជាតិ ២០​១៨ - Ha Long – Quang Ninh ​ក្រោម​​ប្រធានបទ​ “Ha Long - បេតិកភណ្ឌ - អច្ឆរិយៈ - ទីមកដល់ស្និទ្ធស្នាល​ដែលបាន​រៀបចំឡើង​ប្រកបដោយ​ជោគជ័យ​ ទទួលបានលទ្ធ ផលខ្ពស់ ទាំងការវិនិយោគ​ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ស​ព្វ ផ្សាយនិង​ការទាក់​ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រាល់ការខិតខំប្រឹងប្រែងរបស់​ខេត្ត ក្រុងនានា ជាពិសេសខេត្ត Q​uang Ninh បានរួមចំណែកក្នុងការលើកក​ម្ពស់គុណភាព ពង្រីកផលិតផលនិងសេវា​កម្មទេស ចរណ៍ដោយ​ទាក់ទាញ​ភ្ញៀវទេសចរក្នុង​ស្រុកនិងអន្តរជាតិ មកកាន់វៀត ណាមកាន់តែច្រើន​ឡើង”៕​
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top