ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បានប្រកាសថា ករណីសរុបដែលឆ្លងវីរុស nCoV នៅប្រទេសនេះមានចំនួន ៣៧,១៩៨ ករណី ពោលគឺកើនឡើងជាង ២.៦០០ ករណី បើប្រៀបធៀបនឹងរបាយការណ៍ដែលបានប្រកាសកាលពីថ្ងៃមុននោះ។
យោងតាមរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះ គណៈកម្មាទិការសុខភាពជាតិរបស់ចិន បានឲ្យដឹងថាមានអ្នកស្លាប់ថ្មីចំនួន ៨៩ នាក់ ដែលទាក់ទងទៅនឹង វីរុសកូរ៉ូណាប្រភេទថ្មីដ៏កាចសាហាវនេះ ក្នុងនោះខេត្តហ៊ូប៉ីមានអ្នកស្លាប់ចំនួន ៨១ នាក់ ដែលនាំឲ្យអ្នកស្លាប់សរុបនៅចិនកើនឡើងដល់ ៨១១ នាក់។ ហេតុដូច្នេះចំនួនអ្នកស្លាប់សរុបដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះគឺ ៨១៣ នាក់ ដែលក្នុងនោះមានករណីចំនួន២ ត្រូវបានកត់ត្រាថា ស្លាប់នៅខាងក្រៅប្រទេសចិនគឺ ប្រទេសហ្វីលីពីននិងហុងកុង (ចិន) ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម