• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍នៅកម្ពុជាកំពុងតែកើនឡើង

នៅព្រឹកថ្ងៃទី ២២ ខែមីនានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីឆ្លងកូវីដ ១៩ចំនួន ៧៣ ករណីទៀត ដែលក្នុងនោះមានករណីចំនួន ៧១ ករណីដែលឆ្លងសហគមន៍និងករណីពីរជាករណីនាំចូល។

ករណីឆ្លងថ្មីកូវីដ ១៩  ត្រូវបានរកឃើញនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តដូចជា ព្រះសីហនុ កំពង់ធំ កណ្តាល សៀមរាប ព្រៃវែង កែបនិងរាជធានីភ្នំពេញ។ ក៏នៅព្រឹកថ្ងៃទី ២២ ខែមីនានេះដែរ បុរសអាយុ ៧៥ ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ បានស្លាប់ដោយជំងឺកូវីដ ១៩។

ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញចំនួន ១២៣៣ ដែលឆ្លងកូវីដ ១៩  នៅក្នុងសហគមន៍។ ជាសរុបកម្ពុជាបានកត់ត្រាករណីឆ្លងកូវីដ -១៩ ចំនួន ១.៧៥៣ ករណី ដែលក្នុងនោះចំនួន ៩៦៧ ករណីបានព្យាបាលជាសះស្បើយ និងករណី ៤ នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top