• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនករណីឆ្លង Covid-19 នៅវៀតណាមកើនឡើង៦២១ករណី

នាព្រឹកថ្ងៃទី៣ សីហា គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃនេះ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ចំនួន១ករណីបន្ថែមទៀតនៅ ខេត្ត Quang Ngai នាំចំនួនករណីឆ្លងជម្ងឺសរុបនៅវៀតណាមឡើងដល់ ៦២១ករណី។ អ្នកជម្ងឺទី៦២១ ជាស្ត្រី អាយុ៦០ឆ្នាំ នៅស្រុក Binh Son ខេត្ត Quang Ngai ដែលធ្លាប់បានទៅថែទាំអ្នកជម្ងឺនៅមន្ទីរពេទ្យ Da Nang។
 
រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជម្ងឺ Covid-19 ចំនួន ៣៧៣/៦២១នាក់ត្រូវបានប្រកាសជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៦ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

ប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី លោក ហ្សូសេ អានតូនីញ៉ូ កាស (José Antonio Kast) និងលោកជំទាវ ម៉ារីយ៉ា ប៊ីយ៉ា អារ្រីយ៉ាសូឡា ដេ កាស (María Pia Adriasola de Kast) បានអញ្ជើញដល់ហាណូយ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងលោកជំទាវ។

Top