• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណូលរបស់ពលករវៀតណាមក្នុងឆ្នាំ២០១៩កើន១៧%បើធៀបនឹងឆ្នាំ២០១៨

​ក្នុងឆ្នាំ២០១៩ បណ្ដាសហគ្រាសក៏បានយកចិត្តទុកដាក់ ថែទាំយ៉ាង ល្អជាងចំពោះពលករ ហើយ​សហជីព​មូលដ្ឋាន​នៅ​សហគ្រាស​ក៏បានចូលរួម ចរចា ចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងការងារសមូ ហភាពដោយ​មាន​មាត្រាអនុគ្រោះជាច្រើនសម្រាប់ពលករផងដែរ។ 
 
តាមការស្ទង់​មតិរបស់សហភាពសហព័ន្ធពលករវៀតណាមថា ចំណូលមធ្យមរបស់កម្មករ និយោជិត និងពលករក្នុង​ឆ្នាំ២០១៩បានកើន ជាង១៧%បើធៀបនឹងឆ្នាំ២០១៨ អាស្រ័យដោយការដំឡើងប្រាក់បៀវត្តជា អប្បបរិមានិង​ប្រាក់បៀវត្តមូលដ្ឋាន។
 
ក្នុងឆ្នាំ២០១៩​ បណ្ដាសហគ្រាសក៏បានយកចិត្តទុកដាក់ ថែទាំយ៉ាង ល្អជាងចំពោះពលករ ហើយសហជីព​មូលដ្ឋាន​នៅសហគ្រាស​ក៏បានចូលរួម ចរចា ចុះហត្ថលេខាប្រកបដោយជោគជ័យលើកិច្ចព្រមព្រៀងការងារសមូ ហភាពដោយ​មាន​មាត្រាអនុគ្រោះជាច្រើនសម្រាប់ពលករផងដែរ។ លោក Ngo Duy Hieu អនុប្រធាន​សហភាព​សហព័ន្ធ​ការងារវៀតណាមបានអោយ ដឹងថា៖

“កិច្ចព្រមព្រៀងជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ខាងគតិយុត្តដើម្បីនៅពេលយើងដោះស្រាយជម្លោះការងារសមូហភាពនោះ គឺកិច្ច​ព្រម ព្រៀងនេះមានមុខងារសម្របសម្រួលផលប្រយោជន៍ ហើយធានាទំនាក់ ទំនង​រវាង​ពលករ​និង​សហគ្រាស​ប្រកបអោយមានស្ថិរភាពនិងវឌ្ឍនភាព។ កិច្ចព្រមព្រៀងការងារសមូហភាពចំនួន៧០ត្រូវបានចុះ​ហត្ថលេខា​ ដែល​​បាន​នាំមកនូវផលប្រយោជន៍សម្រាប់ពលករជាង២០២ពា​ន់នាក់ ក្នុង​ទឹក ប្រាក់​ជាង២៨០០ ពាន់​លាន​ដុង”៕  

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top