ចំណាប់អារម្មណ៍វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ីបានប្រព្រឹត្តទៅនៅសាធារណរដ្ឋឆែក
ប្រជាជនសាធារណរដ្ឋឆែករាប់រយនាក់ រួមទាំងភ្ញៀវទេសចរបរទេសបានមានឱកាសទស្សនាកម្មវិធីសិល្បៈដ៏វិសេសវិសាល និងរសជាតិម្ហូបអាហាររបស់វៀតណាម នៅក្នុងពីធីបុណ្យ “ពិធីវប្បធម៌អាស៊ី-ពីចម្ងាយប៉ុន្តែនៅជិតស្និទ្ធ” ដែលបានបើកនៅរដ្ឋធានី Praha នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅសាធារណរដ្ឋឆែក លោក Truong Manh Son បានឲ្យដឹងថា សកម្មភាពនេះជួយឲ្យសហគមន៍ជនវៀតណាម នៅសាធារណរដ្ឋឆែកមានឱកាសខិតមកជិតជាមួយគ្នានិងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងប្រទេសសាមី។
នៅក្នុងពិធីបុណ្យនេះ វៀតណាមបានឧទ្ទេសនាមទៅកាន់ប្រជាជនឆែក និងភ្ញៀវទេសចរ លក្ខណៈវិសេសវិសាលនៃវប្បធម៌វៀតណាម តាមរយៈការសម្តែងសិល្បៈបង្ហាញមូដ និងឧទ្ទេសនាមនូវរសជាតិម្ហូបអាហារ។ លោក Lucas Hruda និស្សិតឆែកម្នាក់បានឲ្យដឹងថា៖
“ខ្ញុំមិនសូវស្គាល់អំពីវៀតណាមនៅឡើយទេ ដូច្នេះនៅពេលដឹងថាមានពិធីបុណ្យនេះ ខ្ញុំចង់មកដើម្បីសូមសាកល្បងនូវរសជាតិមុខម្ហូប Cha Gio និងគយគនអាវផាយរបស់វៀតណាម ដែលខ្ញុំបានលឺជាយូរមកហើយ។ ខ្ញុំសង្ឃឹមថា នឹងបានទស្សនាវៀតណាមផ្ទាល់ម្តង ដើម្បីឃើញច្បាស់អំពីប្រទេសវៀតណាមដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម