21/08/2020 16:50 GMT+7 Email Print Like 0

ចិនត្រៀមខ្លួនជាស្រេចសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនសន្តិភាពក្នុងតំបន់និងពិភពលោក

នាថ្ងៃទី ២០ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលីសៀនឡុង (Lee Hsien Loong) បានអញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយនិងជាប្រធានខុទ្ទកាល័យនៃគណៈ កម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi  នៅវិមាន Istana។

សមាជិកការិយាល័យនយោបាយនិងជាប្រធានខុទ្ទកាល័យនៃគណៈ កម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi  និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលីសៀន ឡុង  (រូបថត៖ Straits Times)


ក្នុងជំនួបនោះ លោក Yang Jiechi បានប្រកាសថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចរួមដៃជាមួយប្រទេសសឹង្ហបុរី និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។ នៅពេលលើកឡើងអំពីអស្ថេរភាពនិងការវិវត្តន៍ដែលកំពុងកើនឡើងនៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោក  លោក Yang Jiechi បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានសង្កត់ធ្ងន់កាន់តែខ្លាំងឡើងចំពោះទស្សនៈដែលមនុស្សជាតិមានវាសនារួមគ្នា។ លោកបានបន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសឹង្ហបុរីនិងបណ្តាប្រទេសសមាជីកអាស៊ានផ្សេងទៀត ដើម្បីបង្កើនជំនឿទុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាខិតខំប្រឹងប្រែងក្នុងការការពារសេដ្ឋកិច្ចសកលលោក សមធម៌និងយុត្តិធម៌នៅលើឆាកអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ