19/08/2019 11:12 GMT+7 Email Print Like 0

ចាប់ផ្តើមសកម្មភាពនៃទិវាបុណ្យវប្បធម៌តំបន់ពាយ័ព្យ

ទិដ្ឋភាពនៃពិធីបើកសកម្មភាពក្នុងក្របខ័ណ្ឌមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិនៅតំបន់ពាយ័ព្យ នៅខេត្ត Son La
 

 នាថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុង Son La (ភាគខាងជើងវៀតណាម) បានចាប់ផ្តើម សកម្មភាព​មហោស្រព​វប្បធម៌​ កីឡានិងទេសចរណ៍លើកទី ១៤  របស់បណ្តាជនជាតិ​នៅតំបន់ភាគពាយព្យ។ 

នេះ​ជាសកម្មភាពរៀបចំដោយក្រសួងវប្បធម៌កីឡានិង ទេសចរណ៍ សហការ​ជាមួយ​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ Son La ដោយមានការចូលរួមរបស់សិប្បករ សិល្បៈករ សិល្បការនីជាងមួយពាន់នាក់ មកពីខេត្តចំនួន ៧ រួមមាន​ខេត្ត Hoa Binh, Dien Bien, Lai Chau, Lao Cai, Yen Bai, Phu Tho និងខេត្ត Son La។ ក្នុងក្រប​ខ័ណ្ឌ​នៃ​មហោ​ស្រប​នេះ នាថ្ងៃទី១៨ ខែសីហា នៅទីក្រុង Son La បានបើកការតាំងពិព័រណ៍សិល្បៈ អំពីវប្បធម៌-ទេសចរណ៍ ​“ពណ៌សម្បុរនៃតំបន់ពាយ័ព្យ” និងការតាំងពិព័រណ៍ បង្ហាញនិង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ប្រពៃ​ណី​របស់​តំបន់​ រួមទាំងបើកសកម្មភាពកីឡាផងដែរ។
 
ដោយ​មានរូបថតសិល្បៈចំនួន ២៨០ របស់ខេត្តចូលរួមចំនួន ៧ នោះ ការតាំងពិព័រ ណ៍រូប​ថត​សិល្បៈ​ជាមួយ​ប្រធាន​បទ  “ពណ៌សម្បុរនៃតំបន់ពាយព្យ” បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកទស្សនា។ លោកស្រី Nguyen​ Thi Hai Nhung ប្រ ធាន នាយករដ្ឋានវប្បធម៌ជនជាតិ នៃក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍​វៀត​ណាម​ បានអោយដឹងថា៖ ពិព័រណ៍រូបថតសិល្បៈស្តី ពីវប្បធម៌ - ទេសចរណ៍ ការតាំង​ពិព័រណ៍​របស់​ក្រុមជន​ជាតិ​នៅភាគ​ពាយព្យ​រួមទាំងបរិយាកាសតាំងបង្ហាញ សុទ្ធតែជាសកម្ម ភាពវប្បធម៌​ដ៏រស់​រវើក​និង​គួរ​អោយទាក់​ទាញ​នៅក្នុងក្របខ័ណ្ឌនៃមហោស្រព លើកនេះ។ លោកស្រីអោយដឹងថែមទៀតថា៖ “តាមរយៈ បរិយាកា​ស​តាំង​ពិព័រណ៍​របស់ខេត្តចំនួន ៧ និងការបង្ហាញមុខម្ហូបរបស់តំបន់នីមួយៗ នឹងឆ្លុះបញ្ជាំងពីតម្លៃវប្បធម៌ប្រពៃណី។ តាមរយៈ​នោះ រួមចំណែកដល់ការអនុវត្តល្អ នូវសេចក្តីសម្រេចចិត្តលើកទី ៩ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកា​ល​ទី ១១ ស្តីពីការកសាងនិងអភិវឌ្ឍន៍វប្ប ធម៌និងប្រជាជនវៀតណាម ដើម្បីឆ្លើយតប​នឹង​តម្រូវ​ការអភិវឌ្ឍន៍​របស់ប្រទេសជា​តិ”៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ