• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមបើកការដ្ឋានសាងសង់មណ្ឌលកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតនៅតំបន់ Tay Nguyen

គម្រោង “មណ្ឌលកសិកម្មប្រើប្រាស់ច្ចេកវិទ្យាខ្ពស់នៅ Dak Lak” ដែលជាមណ្ឌលកសិកម្មទំនើបបំផុតនៅតំបន់ Tay Nguyen បានចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី ២៧ ខែកញ្ញា។

ប្រតិភូបានធ្វើពិធីបើកការដ្ឋានសាងសង់គម្រោង (រូបថត៖ TTXVN)


មណ្ឌលនេះមានផ្ទៃដីប្រមាណ ២០០ ហិកតាដែលត្រូវបានសាងសង់ នៅឃុំ Ea M’droh នៃស្រុក Cu M’gar ខេត្ត Dak Lak។ គម្រោងនេះរួមបញ្ចូលទាំងមណ្ឌលផលិត នូវផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ តាមខ្សែសង្វាក់បិទជិតរួមមាន: ការជ្រើសរើសនិងការផលិតពូជជ្រូក - ពូជមាន់; រោងចក្រសម្លាប់សត្វជ្រូក ដោយស្វ័យ ប្រវត្តិ; ផលិតកម្មចំណីសត្វសរីរាង្គ; ផលិតកម្មជីសរីរាង្គ និងពាណិជ្ជកម្មផលិតផលបសុសត្វដែលមានគុណភាពខ្ពស់នៅវៀតណាម និងឆ្ពោះទៅការនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ផង។ មណ្ឌលនេះ ត្រូវបានវិនិយោគនូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ បម្រើដល់សកម្មភាពផលិតកម្ម រួមចំណែកដល់ការសន្សំសំចៃថ្លៃដើមនិងការការពារបរិស្ថាន។

សូមគូសបញ្ជាក់ថា គម្រោងនេះត្រូវបានសម្ព័ន្ធក្រុមហ៊ុន De Heur  (ហូឡង់) សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Hung Nhon ធ្វើការវិនិយោគដោយមានទឹកប្រាក់វិនិយោគសរុប ៦៦ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top