• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមដំណើរ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០១៩

​នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរខួបលើកទី ៦៣ នៃទិវា​ប្រពៃណី​របស់​សមាគម​សម្ព័ន្ធ​យុវជន​វៀត​​​ណាម​ (១៥ តុលា ១៩៥៦ - ១៥ តុលា ២០១៩) និងអបអរ​សាទ​រ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​នៃសម្ព័ន្ធ​សមាគម​យុវជន​វៀត​ណាម លើកទី ៨ អាណត្តិ ២០១៩-២០២៤។ 
 
នាព្រឹក​ថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០១៩ នៅឯបណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃវិហារស្តេច  Hung (នៃខេត្ត Phu Tho) បានប្រព្រឹត្តទៅ ពិធីចាប់ផ្តើមដំណើរ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” ឆ្នាំ ២០១៩ ដោយ​មជ្ឈឹម​សម្ព័ន្ធ​យុវជន​វៀត​ណាមរៀបចំឡើងដែលទាក់ទាញសមាជិកនៃសម្ព័ន្ធយុវជននិងយុវជនយ៉ាងច្រើនកុះករ។ នេះជា​សកម្មភាព​ជាក់ស្តែងមួយដើម្បីអបអរសាទរ ខួបលើកទី ៦៣ នៃទិវាប្រពៃណីរបស់សមាគមសម្ព័ន្ធយុវជន វៀតណាម (១៥ តុលា ១៩៥៦ - ១៥ តុលា ២០១៩) និងអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេស​នៃសម្ព័ន្ធ​សមាគម​យុវជន​វៀតណាម​​លើកទី ៨ អាណត្តិ ២០១៩ -២០២​៤។ នៅក្នុងពិធីចាប់ផ្តើម មានប្រតិភូ ស​មាជិក សមាជិកា​និង​យុវជនជាង ១.០០០ នាក់ បានចូលរួមគោរពទង់ជាតិពិសេស “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” រៀប​ជា​ជួរ​ទៅ​ជារូបនិមិត្តសញ្ញាប្រទេសនិងចូលរួមការដង្ហែគប់នៃដំណើរផងដែរ។  លេខាទី ១ នៃមជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយ​និស្តហូជីមិញ​ និងជាប្រធានមជ្ឈិមនៃសម្ព័ន្ធយុវជន​វៀត​​ណាម លោក Le Quoc Phong បានលើក​ឡើងថា ការធ្វើ​ដំណើរ “ខ្ញុំស្រឡាញ់មាតុ ​ភូមិរបស់ខ្ញុំ” នៅឆ្នាំនេះបានកើតឡើងនៅគ្រ​ប់ខេត្ត ទីក្រុង​នានា​នៅទូទាំង​ប្រទេស​ ដែលមានសកម្មភាពដូចជាការទស្សនានិងការស្វែងរកពីវត្ថុបុរាណប្រវត្តិសាស្ត្រនិងវប្បធម៌  និងរៀបចំ​វេទិកា​យុវជន​​ផ្លាស់ប្តូរសិល្បៈ ជា​ដើម​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top