20/11/2021 16:01 GMT+7 Email Print Like 0

ចាប់ផ្តើមកម្មវិធីណែនាំនិងជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមអំពីទីផ្សារនាំចូល-នាំចេញចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១

ស៊េរីនៃកម្មវិធីនឹងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ក្នុងរយៈពេល ១ ខែ ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣០ ខែធ្នូ ដោយមានវគ្គប្រឹក្សាយោបល់ចំនួន ២០ តាមរយៈទម្រង់ផ្ទាល់មុខផងនិងតាមអនឡាញផង ដោយផ្តោតលើទីផ្សារសំខាន់ៗទាំងអស់ពោលគឺ ពីទ្វីបអាហ្រ្វិក អឺរ៉ុប អាមេរិក និងអូសេអានី។

ដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានចូលរួមពិធីចាប់ផ្តើមនៃកម្មវិធីពិគ្រោះយោបល់ ផ្តល់ព័ត៌មានដល់មូលដ្ឋាន សមាគម និងធុរកិច្ចវៀតណាមអំពីទីផ្សារនាំចូល-នាំចេញ (រូបថត៖ VGP)


នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ក្រោមការធ្វើជាសាក្សីរបស់ការិយាល័យពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេសនិងតភ្ជាប់បណ្តាញតាមមូលដ្ឋាននានាទូទាំងប្រទេស រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងតំណាងអង្គភាពមុខងារបាន ចុចប៊ូតុង ចាប់ផ្តើមកម្មវិធីពិគ្រោះយោបល់ ផ្តល់ព័ត៌មានសម្រាប់តំបន់ សមាគមនិងធុរកិច្ចវៀតណាមលើទីផ្សារនាំចូល-នាំចេញ។ ស៊េរីនៃកម្មវិធីនឹងត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ក្នុងរយៈពេល ១ ខែ ចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣០ ខែធ្នូ ដោយមានវគ្គប្រឹក្សាយោបល់ចំនួន ២០ តាមរយៈទម្រង់ផ្ទាល់មុខផងនិងតាមអនឡាញផង ដោយផ្តោតលើទីផ្សារសំខាន់ៗទាំងអស់ ពោលគឺ ពីទ្វីបអាហ្រ្វិក អឺរ៉ុប អាមេរិក និងអូសេអានី។ ថ្លែងមតិនៅពិធីបើក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា៖ “សម្រាប់អង្គភាពមុខងារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងត្រូវបន្តផ្លាស់ប្តូរនិងចាប់យកតម្រូវការនៃការផ្តល់ព័ត៌មានអំពីទីផ្សារនាំចូលនិងនាំចេញរបស់សហគ្រាសវៀតណាម ជាពិសេសអំពីការលំបាកនិងឧបសគ្គក្នុងការទាក់ទងផ្ទាល់ទៅនឹងផ្សារនាំចេញ ជំរុញការអភិវឌ្ឍទីផ្សាររបស់សហគ្រាស ដើម្បីធ្វើការបញ្ជាទិញសម្រាប់ការិយាល័យពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេស។ ទីប្រឹក្សាទាំងក្នុងប្រទេសនិងបរទេសត្រូវស្វែងរកចម្លើយ ការណែនាំនិងស្នើចេញដំណោះស្រាយជាក់ស្តែងសម្រាប់អង្គភាពអាជីវកម្ម។
ទន្ទឹមជាមួយគ្នានោះកសាងនិងអនុវត្តកម្មវិធីជំរុញពាណិជ្ជកម្ម ជាក់ស្តែងនិងមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់សហគ្រាសក្នុងការជំរុញការនាំចេញនិងការអភិវឌ្ឍទីផ្សារក្នុងបរិបទបច្ចុប្បន្ន"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ