ជនសង្ស័យ Salah Abdeslam (រូបថត៖europe1.fr)
មជ្ឈដ្ឋានមន្ត្រីបារាំងនិងប៊ែលហ្សិកប្រកាសថា បានចាប់ខ្លួនជនសង្ស័យសំខាន់ ក្នុងការវាយប្រហារភេរវកម្ម នៅរដ្ឋធានីប៉ារីសរបស់បារាំងនោះគឺ Salah Abdeslem។ ការចាប់ខ្លួននេះត្រូវបានអនុវត្តន៍នៅខ័ណ្ឌ Molenbeek រដ្ឋធានីព្រុចសែល ប្រទេសប៊ែលហ្សិកនាយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦។ ក្នុងសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្រ្តីប៊ែលហ្សិក លោក Charles Michel នៅទីក្រុងព្រុចសែលបន្ទាប់ពីការចាប់ខ្លួន ប្រធានាធិបតីបារាំង លោក Fracois Hollande បានអះអាងថា បារាំងនឹងស្នើរឲ្យប៊ែលហ្សិកធ្វើបត្យាប័ន Salah Abdeslem មកបារាំងដើម្បីសួរចម្លើយនិងកាត់ទោស។ ក្រៅពី Salah Abdeslem គិតរហូតដល់ពេលនេះមាន ជនសង្ស័យដទៃទៀតចំនួន១១នាក់ ត្រូវចាប់ខ្លួននៅប៊ែលហ្សិកផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម