13/04/2020 14:08 GMT+7 Email Print Like 0

ចក្រភពអង់គ្លេសសន្យាផ្តល់ថវិការ ២០០ លានផោន ដើម្បីជួយឧបត្ថម្ភដល់ប្រទេសងាយរងគ្រោះដោយសារជំងឺ COVID-19


 បុគ្គលិកសុខាភិបាលបាញ់ថ្នាំសំលាប់មេរោគ (ប្រភព៖ THX / TTXVN)
 

នាថ្ងៃទី១២​ ខែមេសា ឆ្នាំ២០២០ ចក្រភពអង់គ្លេសបានសន្យាផ្តល់ថវិកា ២០០ លានផោន (២៤៨ លានដុល្លារ​អាមេរិក​) ដល់អង្គការសុខភាពពិភពលោក (WHO) និងអង្គការមនុស្សធម៌ ដើម្បីបន្ថយ​ការរីក​រាល​ដាល​នៃ​វីរុស​ SARS-CoV-2 នៅប្រទេសដែលងាយរងគ្រោះ ក៏ដូចជាអាចជួយ ទប់ស្កាត់ការផ្ទុះឡើងថ្មីនៅចក្រ ភព​អង់​គ្លេស​។
 
រដ្ឋាភិបាល​អង់គ្លេសបានឲ្យដឹង ថា ទឹកប្រាក់ចំនួន ១៣០ លាន ផោន នឹងត្រូវបាន​បញ្ជូន​ទៅទីភ្នាក់​ងារ​អង្គការ​សហប្រជា​ជាតិ ដែលក្នុងនោះ ៦៥ លានផោននឹងត្រូវបានបញ្ជូនទៅអង្គការសុខភាពពិភពលោក ហើយ ៥០លានផោនទៀតនឹង​ត្រូវបញ្ជូន​ទៅអង្គការ​កាក​បាទ​ក្រហម​ដើម្បីជួយ​ឧបត្ថម្ភ​ដល់តំបន់​ដែលមាន​សង្គ្រាម​ ឬតំបន់ដាច់ស្រយាល និង ២០​ លានផោននឹងត្រូវបានបញ្ជូនទៅអង្គ​ការ​សប្បុរសធម៌ និងមនុស្សធម៌​ដទៃទៀត​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ