27/07/2020 00:40 GMT+7 Email Print Like 0

ង្វៀនធូ (Nguyen Thu)៖ វិចិត្រករមួយជីវិតដើម្បីគូរគំនូរសំពត់

មាន​​ប្រភពចេញ​​​ពី​ប្រទេស​​ចិន​ ជប៉ុន គំនូរ​សំពត់​បុរាណ​ពេល​លំហូរ​​ចូល​មក​ប្រទេសវៀតណាម​ តាម​រយៈ​ការ​ច្នៃប្រឌិត​ បញ្ចេញ​ខុសខ្នាត នៃ​​វិចិត្រករ​​ទាំងឡាយ​​ក្នុ​ងប្រទេស​ ​បង្កើតបាន​​ជា​​ចរន្ត​​​គំនូរ​​ពោរ​ពេញ​​អត្តសញ្ញាណ​ជាតិ​វៀត​​ណាម​។ វិចិត្រ​ករ ​ង្វៀន​ធូ​ (Nguyen Thu)​ សិក្ខាកាម​ម្នាក់​​ក្នុង​ចំណោម​សិក្ខាកាម​ទាំង​១៥នាក់​ នា​វគ្គសិក្សា​​ទី​​១ (១៩៥៧ - ១៩៦២) នៃ​សាលា​ឧត្តមសិក្សា​វិចិត្រសិល្បៈ​វៀតណាម​ (ឥឡូវ​ជា​សកលវិទ្យាល័យ​​វិចិត្រ​សិល្បៈ​វៀតណាម​) បានស្គាល់​​ដល់​​ជា​វិចិត្រករ​ម្នាក់​​ក្នុ​ងចំណោម​វិចិត្រករ​ ដែល​មាន​ចំនួន​តិច​តូច​ បាន​​ផ្តល់​​វេលា​មួ​យ​ជីវិត ​ដើម្បី​​សាង​គំនូរ​សំពត់​​ និង​បង្កើត​លក្ខណៈ​ដោយ​ឡែក ​ចំពោះ​ប្រភេទ​គំនូរ​​នេះ​។​

​បាន​​ទទួលស្គាល់​ជា​វិចិត្រករ​ជំនាន់ដំបូង ​មានការ​អភិវឌ្ឍ​​សិល្បៈ​គំនូរ​សំពត់​​វៀតណាម​ វិចិត្រ​ករ​ ង្វៀន​ធូ (Nguyen Thu)​ ជា​វិចិត្រករ​​ម្នាក់​ក្នុង​ចំណោម​​វិចិត្រករ​​ល្បី​ល្បាញ​​បំផុត​ ក្នុង​ការ​អភិវឌ្ឍ​សិល្បៈ​​គំនូរ​សំពត់​​វៀត​ណាម​​ ដំណាក់កាល​ក្រោយ​បដិវត្តន៍​ខែ​​សីហា។​
 

 វិចិត្រករ​ ង្វៀន​ធូ​ (Nguyen Thu)​ ជា​គ្រូបង្រៀន​ ជា​សាស្រាចារ្យ​រង​ដំបូង​របស់​វៀតណាម​ បង្រៀន​អំពី​​វិចិត្រសិល្បៈ​​ ជំនាញ​ខាង​វិស័យ​គំនូរ​សំ​ពត់​ ​នៅ​បរទេស​ ជាក់ស្តែង​​គឺនៅ​​សកល​វិទ្យាល័យ​វិចិត្រ​​សិល្បៈ​ជាតិ​​ប៉ារីស​។​

គំនូរ​សំពត់​​នៃ​ង្វៀន​ធូ (Nguyen Thu)​ បាន​​មជ្ឈដ្ឋាន​ជំនាញ​​វាយ​តម្លៃ​ ជា​សិល្បករ​គូរ​គំនូរ​សំពត់មួយរូប​ ដែល​​​មាន​​រចនា​បទ​ពិសេស​ ដោយ​ឡែក​។ ប្រការ​នេះ បាន​បង្ហាញ​​តាម​រយៈ​ទម្រង់​គំនូរ​របស់​លោក មាន​ភាព​​សាមញ្ញ​ ស្រទន់ ពណ៌​ត្រជាក់​​ភ្នែក​ ស្ងប់​រម្ងប់​​​។ ជាមួយនឹង​​តួអង្គ​ជិត​ស្និទ្ធ​ សាមញ្ញ​ ប៉ុន្តែ​វិចិត្រករ​ ង្វៀនធូ (Nguyen Thu)​ បាន​​ប្រើ​​ជក់​ជំនាញ​ដ៏ប៉ិន​ប្រសប់​ ដើម្បី​បង្កើត​ចេញ​​​បរិកាល​​​ក្នុង​​សុបិន​។ ការ​​សិក្សា​ច្នៃប្រឌិ​ត​ បច្ចេកទេស​​គូរ​ បាន​ជួយដល់​វិចិត្រករ​​ ង្វៀន​ធូ​ (Nguyen Thu)​ មិនត្រឹម​តែ​កាត់​បន្ថយបាន​​កង្វះ​ខាត​​គុណវិបត្តិ ​នៃ​វត្ថុធាតុ​គំនូរ​​សំពត់​ នៅទាំង​កម្លាយ​វា​ទៅ​ជា​គុណសម្បត្តិ​​លេច​ធ្លោ​ ផ្សេង​ដោយ​ឡែក ​មិនអាច​រក​ឃើញ​​នៅលើ​វត្ថុធាតុ​ណាមួយ​។​

 


 វិចិត្រករ​ ង្វៀន​ធូ​ (Nguyen Thu)​ ជាវិចិត្រករ​ម្នាក់​ក្នុង​ចំណោម​​វិចិត្រករ ​បាន​ផ្តល់​​​វេលា​មួយ​ជីវិត ​ដើម្បីគូរគំនូរ​សំពត់ ​និង​បង្កើត​អត្តសញ្ញាណ​​ដោយឡែក​ ចំពោះ​ប្រភេទ​​គំនូរ​នេះ​...។​


 វិចិត្រ​សិល្បៈ​ ង្វៀន​ធូ​ (Nguyen Thu)​ រួមនឹង​សិស្ស​ជនជាតិ​កូរ៉េខាង​​ត្បូ​ង​ នៅ​បន្ទប់​គំនូរ​របស់​ខ្លួន ​ដាក់​នៅ​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​​ហាណូយ​។​​


 វិចិត្រករ​​ ង្វៀន​ធូ​ (Nguyen Thu)​ ណែនាំ​​របៀប​​គូរ​ពង្រាយ​គំនូរ​សំពត់​ សម្រាប់​​និស្សិត​ការពារ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅ​សកលវិទ្យាល័យ​​វិចិត្រសិល្បៈ​​ហាណូយ​​។​


 វិចិត្រ​ករ​ ង្វៀន​ធូ (Nguyen Thu)​ ពង្រាយ​នូវ​ស្នាដៃ​​គំនូរ​សំពត់​...


 ... និង​ធ្វើសម្រេច​ស្នាដៃ​​គំនូរ​សំពត់​មួយ ​អំពី​ប្រធាន​បទ​ព្រៃភ្នំ​។​

 

នៅ​ផ្ទះឯកជន​ ជិត​បរិវេណ​​សកលវិទ្យាល័យ​វិចិត្រ​​សិល្បៈ​ហាណូយ​ វិចិត្រករ ​ង្វៀន​ធូ (Nguyen Thu)​ ឱ្យ​យើង​ខ្ញុំ​មើល​នូវ​កម្រង​ស្នាដៃ ​ដែលបាន​គូរនៅ​​អំឡុង​៥០ឆ្នាំ ប្រកប​មុខ​​​របរ​គំនូរ​សំពត់ ​របស់​លោក​។​ តាមសម្តី​​លោក​ ចាប់​​ផ្តើម​ចេញ​ពី​រឿ​ង​​​តូច​ដោយ​ចៃដន្យ​ ប៉ន្តែ​​បែរជា​បើក​ចេញ​​សម្រាប់​លោក​​នូវ​លំហអាកាស​​មួយ​ថ្មី ក្នុងការ​​សិក្សាស្វែងរក​​បច្ចេកទេស​​​​គូរគំនូរ​សំពត់​ ពីព្រោះចំពោះ​​​​ប្រភេទ​​ពិសេស​​ដូច​គំនូរ​សំពត់​ បច្ចេកទេស​​​មាន​​​តួនាទី​ដ៏សំខាន់​។​
 

 វិចិត្រ​ករ​ ង្វៀនធូ (Nguyen Thu)​ អតីត​នាយក​សកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​វៀតណាម​ (១៩៨៥ - ១៩៩១), សមាជិក​​គណៈ​ប្រតិបត្តិការ​​ នៃ​សមាគម​​វិចិត្រសិល្បៈ​​វៀតណាម​ អាណាត្ត​ទី​២ (១៩៨៣ - ១៩៨៩)។ លោក​​បាន​​រដ្ឋ​ផ្តល់ឋានៈសិក្សា​​សាស្រ្តាចារ្យ​​​​រង​ កិត្តិនាម​​​គ្រូបង្រៀន​ប្រជាជន​​។

នោះ​គឺ​​​រាត្រីមួយ​​នា​​​ឆ្នាំ​១៩៧៦ ពេល​លោក​កំពុង​ធ្វើ​សម្រេច​គំនូរ​ “ភូមិ​ក្បែរ​ភ្នំ​” មិត្ត​​សម្លាញ់​របស់​លោក​ (ក្រោយ​មក ជា​សិល្បករ​​ប្រជាជន​ ក្វាង​ថ័រ (Quang Tho)​​) អញ្ជើញ​​មកលេង​ផ្ទះ​។ សំឡឹង​​មើលឃើញ​​គំនូរ ​ដែល​គូរ​មិនទាន់​រួច​ ព្យួរនៅ​​លើ​ជញ្ជាំង​ ក្រោម​​​ពន្លឺ​​ស្រអាប់​​នៃ​អំពូល​ភ្លើង​ មិត្ត​ម្នាក់នោះ បាន​​ផ្តល់​គំនិត​ថា៖ “គំនូរគូរ​ងាយ​ៗ​​ មើល​ទៅ​តម្លៃ​ថោក​ណាស់​...។

សម្តី​វាយ​តម្លៃ​​ដោយ​ចិត្ត​ស្មោះ​របស់​មិត្ត​​ ​តែជា​​អ្នកនៅ​​ក្រៅ​វិស័យ ​បាន​ឥទ្ធិពល​​ខ្លាំង​​ចំពោះ​លោក​។ ក្រោយ​មក វិចិត្រករ​ ង្វៀន​ធូ (Nguyen Thu)​ ​​បាន​​នាំយក​ផ្ទាំង​​គំនូរ​​ធ្វើជិត​​សម្រេច​​របស់​ខ្លួន ចេញទៅ​ល្អាងទឹក​​លាង​ស្អាត ​ហើយ​គូរសា​ឡើង​​វិញ​។ ប្រើ​​ជក់​តួច​បបោស​​ទៅមក​ នៅលើ​គំនូរ​ឱ្យ​ជ្រះ​ពណ៌​ លោក​យក​ផ្ទាំងគំនូរ​ចូល​ផ្ទះ​ ឆ្លុះក្រោម​ពន្លឺ​អំពូល​ភើង​។ ក្រោម​ពន្លឺ​ស្រអាប់​ លោក​ឃើញ​ភ្លាម​នូវ​បាតុភូត​​មួយ​​ដ៏​ចំណូល​ចិត្ត​ នោះគឺ​​​សសៃឆ្នូត​​បណ្តោយ​ទទឹង​ នៃ​វត្ថុធាតុ​​សំពត់​ លេច​​អណ្តែត​យ៉ាងច្បាស់​។

បន្ទាប់​ពីនោះ​ វិចិត្រ​ករ​ ង្វៀន​ធូ (Nguyen Thu)​ ​បន្ត​ប្រើគ្រំសែល​​ (វត្ថុធាតុ​មួយ​ប្រើសម្រាប់​គូរ​គំនូរ​​ប្រជាប្រិយ​ដុង​ហូរ (Dong Ho) ​នា​ទិវាបុណ្យ​ចូល​ឆ្នាំថ្មី​) កែ​សម្រួល​​រូបភាព​ភ្នំ​ ដំបូល​ផ្ទះ​ ក្រុម​​មនុស្ស​ រួច​បន្ថែម​គុម្ព​​​​ឫស្សី​ជាដើម​។ ពេលនេះ ពណ៌​ខ្មៅ​ នៃ​ភ្នំ​នៅ​ក្នុង​ផ្ទាំង​គំនូរ​លេច​អណ្តែត​ឡើង​យ៉ាង​ច្បាស់​​។ ឆ្នាំ​១៩៧៩ វិចិត្រករ​​ ង្វៀន​ធូ (Nguyen Thu)​ យក​ផ្ទាំង​គំនូរ​ “ភូមិ​ក្បែរ​ភ្នំ” ចូល​រួម​តាំងពិព័រណ៍​វិចិត្រសិល្បៈ​​អន្តរជាតិ​ថតភាព​នៅ​ Sophia (Bulgaria)។ ស្នាដៃ​នេះ លោកបាន​វិចិត្រករ​បរទេស​​វាយ​តម្លៃ​ខ្ពស់​។ “ពួក​គាត់​​ឆ្ងល់​ គឺ​​វិចិត្រកររូបនេះ ​បាន​ធ្វើប្រព្រឹត្តិកម្ម​​ផ្ទាំង​ខ្មៅ​ដូចម្តេច​ ហើយ​ផ្ទាំង​គំនូរ​បែរជា​អណ្តែត​ឡើង​សសៃ​ឆ្នូត​បណ្តោយ​ទទឹង​បាន​ដូចម្តេចន៎... “ វិចិត្រករ​ ង្វៀន​ធូ (Nguyen Thu)​ រលឹក​ឃើញ​។ ឆ្នាំ​នោះ ផ្ទាំង​គំនូរ​របស់​លោក ​ទទួលបាន​ពាន​រង្វាន់​មាស​ ​នៅ​តាំងពិព័រណ៍នេះ​​។​

 


 ស្នាដៃ​ “ឧត្តមសេនីយឯក​ វូ ង្វៀន​យ៉ាប (Vo Nguyen Giap)​” ​របស់​​វិចិត្រករ​ង្វៀនធូ​ (Nguyen Thu)​។


 ស្នាដៃ​គំនូរ​សំពត់​ “ហាង​ទឹក​” របស់​វិចិត្រករ​ ង្វៀន​ធូ​ (Nguyen Thu)​។​


 ស្នាដៃ​គំនូរ​ “អំពី​ផ្សារ” របស់​វិចិត្រករ​ ង្វៀនធូ​ (Nguyen Thu)​។


 ផ្ទាំងគំនូរ​សំពត់​ “ម្តាយ​និង​កូន” របស់​វិចិត្រករ​ ង្វៀន​ធូ (Nguyen Thu)​​។​


 ផ្ទាំង​គំនូរ​​សំពត់​ “រដូវ​ស្លឹក​​ឈើ​ជ្រុះលើ​​ភូមិ​” របស់​វិចិត្រករ​ ​ង្វៀន​ធូ (Nguyen Thu)​​​។​


ផ្ទាំងគំនូរ​​សំពត់ “វ័យ​កុមារ” របស់​វិចិត្រករ​ ង្វៀន​ធូ (Nguyen Thu)​។​



 ផ្ទាំងគំនូរ​សំពត់ “ផ្ទះ​ជនជាតិ​តៃ” របស់​វិចិត្រករ​ ង្វៀនធូ (Nguyen Thu)​​។​


 ផ្ទាំង​គំនូរ​សំពត់​ “រដូវ​ប្រមូលផល​” របស់​វិចិត្រករ​ ង្វៀនធូ ​(Nguyen Thu)​។​

 

ជាមួយ​​នឹង​វិចិត្រករ​ ដែល​មានអាយុ​ក្នុង​មុខ​​របរ​ គំនូរ​សំពត់​តែងតែ​បាន​វាយ​តម្លៃ​ ជា​វត្ថុធាតុ​​ពិបាក​បង្ហាញ​អារម្មណ៍ ​និង​ពិបាក​បញ្ចេញ​ស្នាដៃ​ ក្នុងពេល​និពន្ធ​​។ ប៉ុន្តែ​​វិចិត្រករ ង្វៀនធូ (Nguyen Thu)​ បាន​យក​ជំនះលើ​​​គុណវិបត្តិនៃ​គំនូរ​សំពត់​ កម្លាយ​វាទៅ​ជា​​គុណសម្បត្តិ​។ ពិសេស​ ​ម្ចាស់​ការ​បច្ចេកទេស​គំនូរ​​សំពត់​ បាន​​ជួយ​វិចិត្រករ​ ង្វៀនធូ (Nguyen Thu)​ បង្ហាញ​សម្តែង​ឬ ចង់បញ្ចេញ​គំនិតតាម​ចិត្ត​​ ​នៅលើ​ផ្ទាំងគំនូរ​ ហើយ​ក្លាយ​ជា​វិចិត្រករ​ ដែល​មាន​រចនាបទ​​ដោយ​ឡែក​បំផុត ក្នុង​ប្រភេទ​គំនូរ​សំពត់​រ​បស់​វៀតណាម​៕​
 

​ស្នាដៃ​ដែល​​ដណ្តើមបាន​ពានរង្វាន់ របស់​​វិចិត្រករ​ ង្វៀងធូ (Nguyen Thu)​​៖ ពានរង្វាន់​​តាំងពិព័រណ៍​វិចិត្រសិល្បៈ​ទូទាំងប្រទេស​ (រង្វាន់​អេឆ្នាំ​១៩៨០ រង្វាន់​ប៊ី​ឆ្នាំ​១៩៧៦ មេដៃប្រាក់ឆ្នាំ​​១៩៩០ និង​រង្វាន់​​ស៊ី​ឆ្នាំ​១៩៦០) រង្វាន់​​ជាផ្លូវការ​នៅតាំងពិព័រណ៍​​​វិចិត្រសិល្បៈ​អន្តរជាតិ​​តថ​ភាព​ សប្តាហ៍​អាណាត្តិ​​ទី​​៣ ឆ្នាំ​១៩៧៩...

 អត្ថបទ៖ ថាវ​វី   រូបថត៖ ទ្រីញ​វ៉ាន់ប៊ូ​
 

បណ្តាអត្ថបទបានផ្សាយ