• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនិងរលកយក្សសូណាមីនៅប្រទេសឥណ្ឌូនេស៊ី៖ រដ្ឋាភិបាល​​ឥណ្ឌូនេស៊ីចំណាយទឹកប្រាក់ ៤៣ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនរងគ្រោះ

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ចំនួនទឹកប្រាក់ទាំងនេះនឹងត្រូវបានផ្ដល់ភ្លាមមួយរំពេចនាថ្ងៃទី ៣០ ខែកញ្ញា ដើម្បីទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិជាតិអាចអនុវត្តន៍រាល់​សកម្មភាពជួយសង្គ្រោះនៅតំបន់រងគ្រោះមហន្តរាយ។

ទិដ្ឋភាពនៃគ្រោះរញ្ជួយដី និងរលកយក្សសូណាមីនៅប្រទេសឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំប្រាក់ ៥៦០ ពាន់លានរូពៀ (ស្នើនឹង ៤៣ លានដុល្លារអាមេរិក) សម្រាប់ការងារជួយសង្គ្រោះជាបន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សសូណាមី ដែលបានវាយប្រហារលើទីក្រុង Palu ខេត្ត Sulawesi នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ ចំនួនទឹកប្រាក់ទាំងនេះក្នុងមូលនិធិរបស់ទីភ្នាក់ងារទទួលបន្ទុកគ្រោះធម្មជាតិជាតិ  (BNPB) នឹងត្រូវបានផ្ដល់ភ្លាមមួយរំពេចនាថ្ងៃទី ៣០ ខែកញ្ញា ដើម្បី BNPB អាចអនុវត្តន៍រាល់សកម្មភាពជួយសង្គ្រោះនៅតំបន់រងគ្រោះមហន្តរាយ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសន្យាថានឹងប្រើប្រាស់មូលនិធិនេះ ដោយសន្សំសំចៃ និងប្រកបដោយប្រសិទ្ធភាពពោលគឺមិនប្រើប្រាស់មូលនិធិនេះ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញឡើយ ប៉ុន្តែប្រើប្រាស់ដើម្បីជួយឧបត្ថម្ភជនរងគ្រោះតែប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top