កីឡា
គ្រូបង្រៀនគុន ក្វានវ៉ឹនទ្រៀវ(Quan Van Trieu) – អ្នករក្សាបណ្តាស្នៀតដ៏អស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong)
រហូតដល់បច្ចុប្បន្ននេះ នៅពេលនិយាយអំពីការសម្រេចចិត្តរៀនគុន នៅបក្សគុនណាមតុង គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) នៅតែរំភើបចិត្តខ្លាំងណាស់។ នៅពេលនោះ ខ្ញុំបានស្វែងយល់នូវការរៀនគុននៅសាលាបង្រៀនគុនជាច្រើន ប៉ុន្តែនៅចុងក្រោយបង្អស់ ខ្ញុំបានសម្រេចចិត្តរៀនគុននៅសាលាបង្រៀនគុនរបស់លោកគ្រូ ឡេវ៉ាន់គៀន (Le Van Kien) (គេធ្លាប់ហៅថាគ្រូគុនតាមគៀន (Tam Kien))។
ពេលណាមកទស្សនាសាលាបង្រៀនគុននេះ លោក ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានមើលឃើញបណ្តារូបភាពពិសេសនិងខុសនឹងសាលាបង្រៀនគុនផ្សេងទៀតដែលលោកបានស្វែងយល់នៅពេលមុន។ មិនត្រឹមតែសាលានេះទទួលនិងបង្រៀនគុនឲ្យកូនសិស្សដោយឥតគិតថ្លៃតែប៉ុណ្ណោះទេ ក្រៅពីនេះបន្ទាប់ពីការហ្វឹកហាត់គុនមួយពេល គ្រូគុន តាមគៀន (Tam Kien) បានប្រមូលកូនសិស្សនិងនិទានរឿងឲ្យគេស្តាប់ទៀតផង។
តាមរយៈបណ្តារឿងរ៉ាវនេះ គ្រូគុន តាមគៀន (Tam Kien) បានបញ្ចូលបណ្តាមេរៀនសិលធម៌ ដើម្បីលត់ដំចរិតឲ្យកូនសិស្ស ឬបណ្តាគំរូឧស្សាហ៍ព្យាយាមរបស់បនុស្សរស់ក្នុងសម័យមុនដូច្នេះកូនសិស្សនឹងយកនោះជាគំរូនូ ហើយគេនឹងហ្វឹកហាត់តាម។ ប៉ុន្តែក្នុងម៉ោងហាត់គុន គ្រូគុនពិតជាពិបាកណាស់ និងណែនាំកាយវិការនិមួយៗឲ្យកូនសិស្ស។ ដោយសារចរិតល្អនេះរបស់គ្រូគុនបានធ្វើយុវជន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) កោតសរសើរនិងសុំចូលរៀន។ បន្ទាប់ពីក្លាយទៅជាលោកគ្រូគុននិងគ្រូបង្វឹករបស់បក្សគុននេះ លោកបន្តអនុវត្តន៍មធ្យោបាយរបស់គ្រូគុនតាមគៀន (Tam Kien) ដែលបានបង្រៀនកូនសិស្សរបស់លោករួចហើយ។
សាលាបង្រៀនគុនណាមតុង (Nam Tong) តែងតែទាក់ទាញកូនសិស្សជាច្រើននាក់ចូលរៀន ជាពិសេសកុមារត្រូវគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំនិងបង្រៀនពីបច្ចេកទេសមូលដ្ឋាន។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំយ៉ាងលំអិតស្នៀតការពារឲ្យកូនសិស្សតូចៗ។ រូបថត៖ ថុងហាយ ![]() កូនសិស្សស្ទើរតែបានណែនាំយ៉ាងហ្មត់ចត់ដោយគ្រូគុនក្វានវ៉ឹនទ្រៀវ (Quan Van Trieu)។ រូបថត៖ ថុងហាយ ![]() គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតបាល់ឲ្យកូនសិស្ស។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ណែនាំស្នៀតការពារខ្លួនឲ្យកូនសិស្សតូច។ រូបថត៖ ថុងហាយ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បណ្តុះបណ្តាលទេពកោលស្យគុនប្រពៃណីវៀតណាម។ រូបថត៖ ថុងហាយ ![]() ដោយចំណងចិត្តប្តូរផ្តាច់នឹងក្បាច់គុនរបស់ខ្លួន គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) តែងតែយកចិត្តទុកដាក់ក្នុងការបង្រៀនកូនសិស្សជានិច្ច ។ រូបថត៖ ថុងហាយ ធ្វើតាមគំរូរបស់គ្រូគុន តាមគៀន (Tam Kien) គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) យកចិត្តទុកដាក់ក្នុងការលត់ដំចរិតល្អឲ្យកូនសិស្ស បន្ទាប់ពីម៉ោងរៀនគុនបញ្ចប់ លោកតែងតែរៀបរាប់រឿងរ៉ាវអំពីសិលធម៌។ រូបថត៖ ឯកសារ |
បក្សគុន ណាមតុង (Nam Tong) មានប្រភពដើមពីបក្សគុន បាចហាក (Bach Hac) (នៃប្រទេសចិន) គ្រូគុនតាមគៀន (Tam Kien) បានប៉ិនប្រសប់ក្នុងការច្នៃប្រឌិតស្នៀតដ៏អស្ចារ្យ ដើម្បីបង្កើតបក្សគុន ណាមតុង (Nam Tong) ល្បីឈ្មោះនេះ។ ភាពពិសេសរបស់បក្សគុន ណាមតុង (Nam Tong) គឺការអនុវត្តន៍គោលការណ៍ទន់ – រឹង តាមទ្រឹស្តីរវាងចន្ទគតិនិងសុរិយោគតិ ដើម្បីវាយប្រយុទ្ធនឹងសត្រូវ ប្រើប្រាស់គោលការណ៍ទន់–រឹងក្នុងកាលៈទេសៈទាំងឡាយ។
របៀបវាយប្រយុទ្ធរបស់បក្សគុននេះពិតជារហ័សណាស់ ដូច្នេះកូនសិស្សត្រូវហ្វឹកហាត់ក្នុងរយៈពេលយូរ បើសិនជាចង់ទទួលប្រសិទ្ធភាពខ្ពស់។ ជាពិសេស ក្បាច់គុនរបស់បក្សគុននេះផ្អែកទៅលើបច្ចេកទេសសត្វក្រៀល ដើម្បីវាយប្រយុទ្ធសត្រូវ។ ស្នៀតដោត ស្នៀតគេចយ៉ាងឆាប់រហ័ស ស្នៀតវាយប្រយុទ្ធយ៉ាងត្រឹមត្រូវដល់ទិសដៅនៅពេលរក្សាបានតុល្យភាពរបស់ខ្លូនដូចស្លាបសត្វក្រៀល។
មួយជីវិតតភ្ជាប់នឹងបក្សគុននេះ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានសន្និដ្ឋានថា “នៅពេលទទួលបានកំរិតមួយណា អ្នករៀនគុននឹងរក្សាបានស្ថានភាពតុល្យភាពដ៏ល្អប្រសើរទាំងរាងកាយទាំងស្មារតីក្នុងកាលៈ ទេសៈទាំងឡាយ។ កូនសិស្សនឹងប្រើប្រាស់កម្លាំងខាងក្នុងរបស់សត្រូវ ដើម្បីវាយប្រឆាំងសត្រូវវិញ មិនចាប់និងចង ប៉ុន្តែសត្រូវនៅតែចាញ់ កំឡាយកម្លាំងប្រឆាំងដោយរបៀបធម្មជាតិ”។
ដោយមានចរិតល្អក៏ដូចជាស្មារតីស្វះស្វែងរៀនសូត្រនិងការស្រឡាញ់ក្បាច់គុន យុវជន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ទទួលបានមានការស្រឡាញ់និងការណែនាំយ៉ាងហ្មត់ចត់ដោយគ្រូគុន តាមគៀន (Tam Kien)។ រាងកាយស្គម ប៉ុន្តែរឹងមាំ ទោះបីជាមានអាយុ ៦៧ ឆ្នាំក៏ដោយ ប៉ុន្តែលោកគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) តែងតែរក្សាស្មារតីឈ្វេងយល់ អាកប្បកិរិយាស្ងប់ស្ងាត់និងហ្វឹកហាត់គុនជារៀងរាល់ថ្ងៃ។
បក្សគុនណាមតុង (Nam Tong) មានស្នៀតគុនប្រើប្រាស់ដៃទទេ និងលោកក្វានវ៉ឹនទ្រៀវ (Quan Van Trieu)ត្រូវចាត់ទុកដូចជាកូនសស្សិតម្នាក់ដែលបានគ្រូគុនតាមគៀន (Tam Kien) បង្រៀនបណ្តាស្នៀតអស្ចារ្យរបស់បក្សគុននិងលោកបានហ្វឹកហាត់បណ្តាស្នៀតនេះប្រកបដោយស្ទាត់ជំនាញ។
អំពីអាវុធ គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ក៏គឺជាមនុស្សម្នាក់ដែលគ្រូគុនតាមគៀន (Tam Kien)បានប្រគល់បន្តស្នៀតគុនប្រើប្រាស់អាវុធស្រួចមួយគូធ្វើពីដែកនិងតភ្ជាប់ជាមួយគ្នាំដោយខ្សែច្រវ៉ាក់ដែក - អាវុធពិសេសបំផុតរបស់បក្សគុននេះ។ ក្រៅពីនេះ ក្បាច់គុនរបស់បក្សគុនណាមតុង (Nam Tong) ក៏ប្រើប្រាស់អាវុធផ្សេងទៀតដូចជា៖ ដំបងប្រាំបូនកំណាត់ ដំបងពីរកំណត់ ដាវ ធ្នូ…ស្ទើរតែគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ប្រើប្រាស់យ៉ាងស្ទាត់ជំនាញផងដែរ។
គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) សម្តែងគុន ថាញឡុង (Thanh Long)ដាវយ៉ាងអង់អាចក្លាហាន។ រូបថត៖ ថុងហាយ ![]() គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ប្រើប្រាស់អាវុធស្រួចមួយគូធ្វើពីដែកនិងតភ្ជាប់ ជាមួយគ្នាដោយខ្សែច្រវ៉ាក់ដែកប្រកបដោយស្ទាត់ជំនាញ- អាវុធពិសេសបំផុតរបស់បក្សគុននេះ។ រូបថត៖ ឯកសារ ![]() គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) អង់អាចក្លាហានសម្តែងគុនជាមួយអាវុធមួយប្រភេទ។ រូបថត៖ ឯកសារ ![]() គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) គឺអ្នកបន្តប្រគល់បណ្តាស្នៀតអស្ចារ្យរបស់បក្សគុនណាមតុង។ រូបថត៖ ថុងហាយ ![]() គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) ហ្វឹកហាត់គុននិងបង្រៀនគុនឲ្យកូនសិស្សជារៀងរាល់ឆ្នាំ។ រូបថត៖ ថុងហាយ ទោះបីមានអាយុច្រើនហើយក៏ដោយ ប៉ុន្តែគ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) នៅតែរហ័សរហួន និងស្ងាត់ស្ងប់របស់អ្នករៀនគុន។ រូបថត៖ ថុងហាយ |
បន្តភាពប្រពៃណីរបស់បក្សគុន គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu) បានមានការរួមចំណែកដ៏សំខាន់ជាច្រើន លោកនិងបណ្តាកូនសិស្សរបស់បក្សគុននេះបានបើកទូលាយបក្សគុនទៅកាន់បណ្តាតំបន់ក្នុងស្រុកនិងក្រៅស្រុក ហើយបានទាក់ទាញមនុស្សជាច្រើនចូលរៀនគុន។
នៅទីក្រុងហូជីមិញ (Ho chi Minh) គ្រូគុន ក្វានវ៉ឹនទ្រៀវ (Quan Van Trieu)បានចូលរួមនិងទទួលបានស្នាដៃខ្ពស់ឲ្យក្រុមជំរើសគុនប្រពៃណី ក្នុងនាមជាកីឡាករនិងគ្រូបង្វឹក។ រហូតដល់បច្ចុប្បន្ននេះ លោកបានបើកបណ្តាសាខាហ្វឹកហាត់នៅទីក្រុងនិងទាក់ទាញកូនសិស្សចូលរៀនគុនរាប់ម៉ឺននាក់។
ក្នុងចំណោមបណ្តាកូនសិស្សសុំចូលរៀនគុន កីឡាករវ័យក្មេង ឈ្មោះយឿងគ្វឹកកឿង (Duong Quoc Cuong) បានចាត់ទុកដូចជាអ្នកបន្តប្រគល់បណ្តាស្នៀតអស្ចារ្យរបស់បក្សគុនណាមតុង (Nam Tong) ។ កីឡាករវ័យក្មេងរូបនេះបានទទួលមេដាយមាសក្នុងស្រុកនិងអន្តរជាតិ ដោយសម្តែងស្នៀតគុនជាមួយអាវុធស្រួចមួយគូធ្វើពីដែក និងតភ្ជាប់ជាមួយគ្នាំដោយខ្សែច្រវ៉ាក់ដែក./.
អត្ថបទ៖ សើនងៀ រូបថត៖ ថុងហាយនិងឯកសារ