01/11/2019 11:21 GMT+7 Email Print Like 0

គោលនយោបាយរបស់វៀតណាមគឺគាំទ្រដំណើរការច្បាប់អន្តរជាតិនានា


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ PhamHuan/vov) 
 

មហា​សន្និបាតអង្គការសហប្រជាជាតិនីតិកាល ៧៤ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ស្តីពីរ​បាយការណ៍របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ តំណាងមកពីជាង ៦០ ប្រទេសបាន​ចូលរួម​ក្នុង​ការ​ថ្លែង​សុន្ទរកថា។

ថ្លែង​នៅក្នុងមហាសន្និបាតនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធាន​បេសកម្ម​វៀត​ណាម​ប្រចាំ​នៅអង្គការ​សហប្រជាជាតិបានអះអាងពីតួនាទីដ៏​សំខាន់របស់តុលាការ ICJ ក្នុងការ​ថែរ​ក្សាស​ន្តិភាព​និងស​ន្តិសុខ​អន្តរជាតិតាម  ​  រយៈយន្តការជំនុំជំរះលើការ​បណ្តឹងរវាង​បណ្តាប្រ​ទេសនិង​យន្តការ​ផ្តល់​យោបល់​ប្រឹក្សាតាម​សំណើរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជា​តិ និងស្ថាប័ន​មួយចំនួនស្រប​តាមច្បាប់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិផងដែរ។​
 
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាន​សង្កត់ធ្ងន់​ថាគោល​ការណ៍​នៃការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ដោយ​សន្តិវិធី​​ គឺជាគោលការណ៍មូលដ្ឋានមួយក្នុងចំណោមគោលការណ៍អន្តរជាតិ។ បណ្តាប្រទេស​អាច​ជ្រើស​រើស​វិធី​សាស្រ្ត​ដោះស្រាយ​​ជំលោះជាច្រើន​ក្រោមធម្មនុញ្ញរបស់​អង្គការសហ​ប្រជាជាតិ​ដែល​ក្នុង​នោះរួមមាន​យន្ត​ការ​ជំនុំ​ជំរះ​យុ​ត្តា​ធិការផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ