• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គុយបាលើកតម្កើងប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម

ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនវៀតណាម ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធគុយបា (MINFAR) ទើបបានរៀបចំសកម្មភាពនយោបាយ - វប្បធម៌ ដើម្បីលើកតម្កើងប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម។

ពិធីបើកបានចាប់ផ្តើម តាមរយៈខ្សែភាពយន្តឯកសារជាមួយរូបភាពគួរអោយរំជួលចិត្តស្តីពីការតស៊ូ ដើម្បី ដណ្តើមឯករាជ្យរបស់កងទ័ពនិងប្រជាជនវៀតណាមនាសតវត្សរ៍មុន ក៏ដូចជាដំណើរទស្សនកិច្ចជាអនុស្សាវរីយ៍នៅវៀតណាមរបស់លោក Fidel Castro និងលេខាទី១នៃបក្សកុម្មុយនិស្តគុយបា លោក Raúl Castro Ruz។ ការសម្តែងវប្បធម៌សិល្បៈគឺគួរអោយចាប់អារម្មណ៍ សម្តែងដោយក្រុមចម្រៀងជាតិគុយបានិងក្រុមរបាំសហសម័យដ៏ល្បីឈ្មោះ Lizt Alfonso ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top