11/10/2019 06:26 GMT+7 Email Print Like 0

គយវៀតណាមស្នើគំនិតផ្តួចផ្តើមចំនួន ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១


 ប្រតិភូគយវៀតណាមដឹកនាំដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានគយវៀតណាម (រូបថត៖vovworld.vn)
 

ក្នុង​នាមជាប្រទេសម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំថ្នាក់អគ្គនាយកគយ និងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប​( ASEM) លើកទី ១៣  គយវៀតណាមបាន ចូលរួ​មយ៉ាង​សកម្មនិង​មានភាព​ម្ចាស់​ការក្នុ​ង​ដំណើរ​ការ​តំរង់​ទិស​ប្រតិ​បត្ដិការសម្រាប់កិច្ចសហប្រតិបត្តិការគយ ASEM នាពេលខាងមុខ​ដោយ​លើក​ឡើង​គំនិត​ផ្តួច​ផ្តើម​ចំនួន​ ២ ក្នុងផែនការសកម្មភាពគយ ASEM សម្រាប់​ដំណាក់កាល ២​០២០-២០២១ ​។
 
ថ្លែងមតិ​នៅឯកិច្ចប្រជុំថ្នាក់អគ្គនាយកគយ ASEM លើកទី ១៣ នៅខេត្ត Quang Ninh លោក Nguyen Van Can អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គយវៀត​ណាម​បាន​មាន​ប្រសាសន៍​ថាកិច្ច​ប្រជុំ​នេះ​បាន​សម្រេច​ការ​ពិនិត្យ​លទ្ធផល​នៃការអនុវត្ត ផែនការសក​ម្មភាពគយ ASEM សម្រាប់ឆ្នាំ ២០១៨-២០​១៩ និងឯកភាព​គ្នាអំពី​ផែន​ការ​សកម្ម​ភាព គយ ASEM សម្រាប់ដំណាក់កាល ២០២០-២០២១ ។ ផែនការសកម្ម​ភាពបន្ត​ទៀតនេះ​នឹងត្រូវ​បាន​រួមបញ្ចូលក្នុង​កម្មវិធី​សកម្មភាពថ្មីៗ​ដែលសម​ស្រប​នឹង​បរិបទ​ជាក់​ស្តែង​និង​ស្ថិត​ក្នុង​អាទិភាព​រួមនៃ​វេទិកាស​ហប្រតិបត្តិការអាស៊ី - អឺរ៉ុបនិយាយរួមនិងគយ ASEM ​និយាយដោយឡែក៕​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ