• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គម្រោងបង្កើតឱកាសការងារធ្វើចំនួន ២០០,០០០ ដើម្បីជួយគាំទ្រដល់ពលករ ជំនះពុះពារលើជំងឺរាតត្បាត Covid-19

នាថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មការរៀបចំអនុវត្តចលនារកសាងវប្បធម៌អង្គភាពពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមជាផ្លូវការនូវគំរោងការបង្កើតឱកាសការងារធ្វើចំនួន ២០ ម៉ឺន ដើម្បីជួយគាំទ្រដល់ពលករនិងអង្គភាពអាជីវកម្ម ជំនះពុះពារលើជំងឺរាតត្បាតសកល Covid-19 ដែលមានឈ្មោះថា "ឱកាសការងារធ្វើសម្រាប់អ្នក កំចាត់ជំងឺ COVID-19" ។

គេរំពឹងថាគម្រោងនេះនឹងបង្កើតការងារធ្វើសម្រាប់ពលកររាប់សិបម៉ឺននាក់ដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 (laodong.vn)


គម្រោងនេះមានគោលបំណងនាំមកនូវឱកាសការងារធ្វើចំនួន ២០០០០០ មកពីអង្គភាពអាជីវកម្មជាង ១ ម៉ឺននៅទូទាំងប្រទេសវៀតណាម ដែលត្រូវបានតភ្ជាប់ដោយឥតគិតថ្លៃជាមួយជាមួយអង្គភាពអាជីវកម្មត្រូវការជ្រើសរើសនៅលើប្រព័ន្ធអេកូឡូស៊ីការងារតាមអន់ឡាញរបស់ Sieu Viet Group ពីវិបផតថលព័ត៌មានការងារធ្វើចំនួន ៤ រួមមាន Timviecnhanh.com, Vieclam24h.vn, Viectotnhat.com និង Mywork.com.vn ។ ក្រៅពីនោះ គម្រោងនេះក៏ផ្តល់ជូនពលករនិងអង្គភាពអាជីវកម្មនូវកម្មវិធីបណ្តុះបណ្តាល ការប្រឹក្សាយោបល់ តភ្ជាប់កិច្ចសហប្រតិបត្តិការខាងអាជីវកម្ម  ការវិនិយោគ និងកម្មវិធីផ្ទេរគំរូទម្រូង់អាជីវកម្មការផ្ទេរឌីជីថលនិងការកសាងវប្បធម៌សាជីវកម្មជាដើម៕

  

តាម VOV5- វិទ្យុសម្លេងវៀតណាម

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top