26/05/2019 11:00 GMT+7 Email Print Like 0

គណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចនិងជូនអំណោយដល់ប្រជាជនដើមកំណើត​វៀតណាម​នៅខេត្ត​កំពង់​ឆ្នាំង​នៃប្រទេសកម្ពុជា​


 អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Cuong អញ្ជើញជូនអំណោយសម្រាប់គ្រួសារប្រជាជនដើមកំណើតវៀតណាម (រូបថតៈ Baoquocte)
 

ក្នុង​ដំណើរទស្សនកិច្ចការងារនៅប្រ ទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ គណៈ​ប្រតិ​ភូ​ អន្តរក្រសួងរបស់វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស ​និង​ជាប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុកជ​នវៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានធ្វើទស្សនកិច្ច​និង​ជូន​អំណោយ​ដល់​ប្រជាជន​ដើម​កំណើតវៀតណាម នៅឃុំផ្សាឆ្នាំង និងតំបន់ទីលំ​នៅបណ្តោះអាសន្ន នៅឃុំឆ្នុកទ្រូ ស្រុកបូរីបូណ៌ ខេ​ត្តកំពង់​ឆ្នាំង។
 
តាងនាម​ក្រុមការងារអន្តរក្រសួង អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន គណៈ កម្មាធិការ​ជាតិ​ទទួល​បន្ទុក​ជន​វៀតណាមនៅឯបរទេស លោក Nguyen Quoc Cuong បានប្រគល់​អំណោយ​សម្រាប់គ្រួសារ​ដើមកំណើត​វៀតណា​ម ចំនួន​ ៦០០គ្រួសារ ព្រមទាំងលើកទឹកចិត្តសហ​គមន៍ប្រជាជនដើមកំណើ​តវៀតណាម នៅតា​មខេត្ត​ ប្រតិបត្តិតាមច្បាប់រប​ស់ប្រទេសាមី។ ស្របពេលជាមួយគ្នានេះ​ គណៈប្រតិភូបាន​លើកឡើង​នូវ​មធ្យោបាយ​មួយ​ចំនួន ដើម្បីផ្លាស់ប្តូរមុខរបររស់នៅ ​ដើម្បីបង្កើតការងារធ្វើសម្រាប់បងប្អូន មាមីង​ ជាពិសេស ថែទាំដល់​ការអប់រំ​និង​កែលំអអនាគត សម្រាប់កុមារ​នៅក្នុង សហគមន៍។ ទន្ទឹមជាមួយគ្នានោះ ​ជាការស្នើរឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើតលក្ខខណ្ឌ អតិបរមា ​សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជាជន ដើមកំណើតវៀត ណាម នៅក្នុង​តំបន់​តាំង​ពីលំនៅបណ្តោះអាសន្ន អំពីមូលដ្ឋានហេ​ដ្ឋារចនាសម្ព័ន្ធ ថែទាំសុខភាព​និង​ការ​អប់​រំ​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ