• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូយុវជនអណិកជនបានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ


គណៈប្រតិភូថតរូបអនុស្សវរីយ៍ 

 ក្នុងក្របខ័ណ្ឌនៃ​សកម្មភាពជំរុំវិស្សមកាលរដូវក្តៅវៀ​តណាមឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ដល់​ថ្ងៃទី​២៥ ខែកក្កដា​នោះ នាថ្ងៃទី១៤ ខែកក្ក​ដា គណៈប្រតិភូយុវជនអណិកជនរួម​មាន១២០នាក់ ដែលមក​ពី២៩ ប្រ​ទេស​និងតំបន់​​ដែនដី បានទៅទស្សនាស្រុកកំណើ​ត របស់លោកប្រធានហូជីមិ​ញ និងចូល​រួម​សកម្មភាព​ពោរពេញ​ទៅដោយ​អត្ថន័យ​ជាច្រើនផងដែរ។

ពេល​មកដល់ខេត្ត Nghe​ An ភ្លាម គណៈប្រតិភូបានទៅ​ដាក់ផ្កា រំលឹកវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេស​ដ៏ឈ្លាស​វៃ របស់​ប្រទេស​ជាតិនៅទីធ្លា​ហូជី​មិញ ទីក្រុង Vinh។ បន្ទាប់មកទៀត ​គណៈប្រតិភូបានធ្វើដំណើរទៅកា​ន់ភូមិ Sen នៅ ​Nam Dan ដែលជាស្រុកកំ​ណើតរបស់លោកប្រធានហូជីមិ​ញ និងបានដាក់ផ្កានៅម​ណ្ឌលកេរ្តិ៍ដំណែល​ Kim Lien ក៏ដូច​ជាទ​ស្សនារមណីដ្ឋានមួយចំនួន ​របស់ខេត្ត Nghe ​An ផ​ង​ដែរ។

ក្នុង​ឱកាសនេះ គណៈប្រតិភូបានទៅសាកសួរ​សុខទុក្ខ និងជូនអំណោយ​ចំនួន១​០​ចំណែក​ចំពោះ វិរៈអ្នក​ម្តាយ​វៀត​ណាម​ចំនួនពីររូប និងគ្រួសារមានគុណបំណាច ជាមួ​យ​បដិវត្តន៍ចំនួន ៨គ្រួសា​រនៅទី​ក្រុង Vinh ដែល​អំណោយ​មួយចំណែក​មានតម្លៃចំនួនពីរលានដុង​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top