• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ានម៉ា

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធម៉ីយ៉ាន់ម៉ា ចាប់ពីថ្ងៃ​ទី​ ១​ដល់​ថ្ងៃទី៣តុលាឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបំរុង Min Aung Hlaing អគ្គមេ បញ្ជាការបណ្តាកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋសហព័ន្ធម៉ីយ៉ាន់ម៉ា។ 


ដំណើរទស្សនកិច្ចនេះគឺសំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ផ្លាស់ប្តូរទិសដៅ ឯកភាពលើខ្លឹមសារមួយចំនួននិងពិភាក្សាលើវិធានការសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំង​ពីរ នាពេលខាងមុខ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀត​ណាម​ជាមួយម៉ីយ៉ាន់ម៉ា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន

នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) និងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។

Top