• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា


នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រ ទេសវៀតណាមបានអញ្ជើញដឹកនាំ
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា

ទទួលសេចក្តីអញ្ជើញរបស់លោក Manohar Parrikar រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់​វៀត​ណាម​ទៅបំពេញ​ទស្សន​កិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ធ្នូឆ្នាំ២០១៦។ ​នៅក្នុងពិធីទទួល នាថ្ងៃ​ទី​៥​ធ្នូនោះ  រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានសង្កត់ធ្ងន់ថា ឥណ្ឌាមានបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការ​លើ​គ្រប់វិស័យជាមួយវៀតណាម ក្នុងនោះមានវិស័យការពារជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាម​បានអះអាងថា វៀត ណាមយកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឥណ្ឌា ជាពិសេសគឺ វិស័យការពារជាតិ។​រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពចាត់ទុកថា ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ច​សហប្រតិបត្តិការ​ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិនឹងរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព ​ភាពសម្បូរុងរឿងក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។       

មុននោះ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអញ្ជើញទៅសាកសួរសុខទុក្ខ កម្មាភិបាលមន្ត្រីស្ថានទូតវៀតណាមប្រចាំ​នៅឥណ្ឌាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



 

 

 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top