• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម


គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សពលកម្មកូរ៉េខាងជើងមកបំពេញទស្សនកិច្ចនៅវៀតណាម

នាព្រឹកថ្ងៃទី៦  ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយលោក Chue The Boc អនុប្រធានគណៈ​កម្មាធិការមជ្ឈឹមបក្សពលកម្មកូរ៉េខាងជើងដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្ស​ លោក​ Nguyen​ Phu Trong បានអោយដឹងថា៖

វៀតណាមបន្តពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។អគ្គលេខាបក្សបានអោយដឹងថា៖  វៀតណាមនឹងបន្តជំរុញអោយបានខ្លាំងក្លាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី​ រក្សា​គោលមាគា៍កិច្ចការបរទេសឯក រាជ្យម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែប​ភាវូបនីយកម្មនិង ពហុទិសភាវូបនីយកម្មទំនាក់ទំនង ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ  ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីជាមួយកូរ៉េខាងជើង។ អគ្គលេខាបក្ស លោក  Nguyen Phu Trong ក៏បានអះ​អាង​នូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម  គឺរក្សាសន្តិភាព ស្ថិរភាព និងគ្មានអាវុធនុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដើម្បីផលប្រយោជន៍របស់ប្រជាជនកូរ៉េខាងជើង របស់តំបន់ និងពិភពលោកទាំងមូល។ រីឯ ​លោក​ Chue The Boc មានគោលបំណងថា៖​ថ្នាក់ដឹកនាំនិងប្រជាជនកូរ៉េខាងជើងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top