• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សក្មុយនិស្តបារាំង


គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សក្មុយនិស្តបារាំង

ទទួលសេចក្តីអញ្ជើញរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមគណៈបក្សកុម្មុយនិស្តបារាំង គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ លោក Pham Minh Chinh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម ចូលរួមសន្និសីទលើកទី៣៧នៃគណៈបក្សបារាំង។ មហាសន្និបាត នេះបានប្រារព្ធឡើងពីថ្ងៃ​ទី​២ ដល់ ថ្ងៃទី ៥មិ ខែថុនា ឆ្នាំ២០១៦ នៅក្រុងប៉ារីសប្រទេសបារាំង ដោយមានការចូលរួមរបស់សមាជិកផ្លូវការជាង៥រយនាក់រួមទាំងភ្ញៀវជាតិនិងអន្តរជាតិជាង ៥ រយនាក់ទៀតផង។ នៅក្នុងមហាសន្និបាតនេះ លោក Pham Minh Chinh បានសម្តែងក្តីជឿជាក់ថា មហាសន្និបាតបក្សលើកទី៣៧របស់បារាំងនេះនឹងពង្រីកបាននូវបញ្ញានិងឬទ្ធនុភាពបដិវត្តន៍ ដើម្បីនាំចេញគោលមាគ៌ា គោលនយោបាយត្រឹមត្រូវជួយគណៈបក្សកុម្មុយនិស្តបារាំជំនះពុះពាររាល់ការលំបាកសាក ល្បង បន្តនាំគណៈបក្សបោះជំហានទៅមុខនិងទទួលបានជោគជ័យនាពេលខាងមុខ។       

តាងនាមថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តបារាំង លោក  Pierre Laurent លេខាទូទាំងប្រទេសនៃគណៈបក្សកុម្មុយនិស្តបារាំងបានថ្លែងអំណរគុណចំពោះការចូលរួមមហាសន្និបាតនេះរបស់គណៈប្រតិភូវៀតណាមនិងចាត់ទុកនេះជាសក្ខីភាពសម្រាប់ចំណងសាមគ្គីភាពនិងភាពជិតស្និទ្ធរវាងបក្សទាំងពីរផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top